ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយមិនគួរធ្វើក្រោយពេលដែលសម្រាលកូនរួចភ្លាម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរលើករបស់ធ្ងន់ៗនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកបាន។ ដូចនេះ របស់ធ្ងន់ អ្នកគួរតែឲ្យអ្នកដទៃជួយលើក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
  2. អ្នកមិនគួរឡើងជណ្តើរនោះទេ ប៉ុន្តែប្រសិនជាផ្ទះនៅជាន់លើ អ្នកអាចឡើងបាន។ អ្នកអាចឡើងយឺតៗ ហើយកាន់បង្កាន់ដៃឲ្យជាប់ ដើម្បីកុំឲ្យដួល។ ចំនួននៃការឡើងចុះ គឺមិនគួរច្រើនដងពេកឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។
  3. អ្នកមិនគួរងូតទឹក ឬហែលទឹកពេលដែលទើបតែកើតកូនហើយនោះទេ ព្រោះមុខរបួសអ្នកមិនទាន់ជានៅឡើយ។ ដូចនេះ បើអ្នកងូតទឹក ឬហែលទឹកភ្លាម សុខភាពរបស់អ្នកនឹងអាចទ្រុឌទ្រោមបាន។
  4. អ្នកក៏មិនគួរបើកឡានភ្លាមៗនោះដែរ ព្រោះអាចធ្វើឲ្យមានគ្រោះថ្នាក់ ថែមទាំងមិនល្អចំពោះសុខភាពអ្នកទៀតផង។
  5. ប្រសិនជាអ្នកចង់រួមភេទ អ្នកគួរតែចាំដល់ឈាមកង្វក់ហូរចេញអស់សិន ទើបអាចធ្វើការរួមភេទបាន ព្រោះអាចនាំមេរោគចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងងាយតាមស្បូន។
  6. បើអ្នកចង់ហាត់ប្រាណ គួរតែចាំដល់រាងកាយរាងរឹងមាំ ហើយមុខរបួសជាមុនសិន ទើបអាចធ្វើការហាត់ប្រាណបា។ ដូចនេះ អ្នកគួរតែប្រយ័ត្នទោះកើតកូនរួចក៏ដោយ ទើបសុខភាពអ្នកមិនងាយខូច៕
  7.  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង