ធ្លាប់ឆ្ងល់ឬអត់ថាតើហេតុអ្វីបានជាអ្នកឆាប់អស់ថាមពលរាងកាយខ្លាំងម្ល៉េះ?(អាន ៖ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីការអត់អាហារ, គេងមិនគ្រប់, និងធ្វើការធ្ងន់ហួសកម្លាំង នោះការបាត់បង់ថាមពលរាងកាយលឿនអាចបណ្ដាលមកពីមូលហេតុស្មានមិនដល់មួយចំនួនផ្សេងទៀត។ ថាតើមូលហេតុអ្វីខ្លះទៅដែលធ្វើឱ្យអ្នកឆាប់អស់កម្លាំង? ខាងក្រោមវេបសាយសុខភាព Health.com.kh​ នឹងបង្ហាញឱ្យដឹងមូលហេតុចម្បងៗដែលបណ្ដាលឱ្យអ្នកងាយហត់អស់កម្លាំង ៖

១. កង្វះជាតិដែក

រាល់កោសិការាងកាយត្រូវការទទួលបានអុកស៊ីហ្សែនគ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ ត្រង់ចំណុចនេះសារធាតុចិញ្ចឹមចាំបាច់បំផុតមួយដែលរាងកាយត្រូវការ គឺជាតិដែក។ កង្វះជាតិដែលផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់, ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។

២. ទទួលទានទឹកមិនបានគ្រប់គ្រាន់

ទឹក ដើរតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ហើយជួយរក្សា ក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹកក្នុងរាងកាយ បង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់។

៣. កង្វះលំហាត់ប្រាណ

លំហាត់ប្រាណជួយសម្រួលចរន្តឈាមហូរ និងល្អសម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ។ ផ្ទុយទៅវិញ ការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរ និងរត់ត្រឹកៗយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើនកម្លាំងថាមពលគួរឱ្យកត់សម្គាល់។

៤. បញ្ហាថប់បារម្ភ

ប្រសិនបើអ្នកតែងគិតច្រើនពេកនោះគ្មានអ្វីគួរឱ្យឆ្ងល់ឡើយដែលអ្នកអស់កម្លាំង ហើយមិនចង់ធ្វើសកម្មភាពរាងកាយណាមួយ។ ការថប់បារម្ភព្រួយគិតច្រើនបំផ្លាញថាមពលអ្នកយ៉ាងមិនគួរឱ្យជឿ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះ ចូរដកដង្ហើមវែងៗជ្រៅៗ, សម្រួលអារម្មណ៍, សម្រាកធ្វើចិត្តឱ្យស្ងប់។ អ្នកក៏អាចសាកល្បងចែករំលែកភាពព្រួយបារម្ភជាមួយសមាជិកគ្រួសារ ឬមិត្តដើម្បីធូរចិត្តបានខ្លះ។

៥. មិនដែលប្រកែក ឬបដិសេធ

ការធ្វើតាមចិត្ត ឬការសុំរបស់អ្នកដទៃច្រើនពេកមិនតែងតែជាអាកប្បកិរិយាល្អឡើយ។ ទោះបីជាការខំប្រឹងប្រែងរបស់អ្នកអាចទទួលបានការសរសើរ ប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់ ឬជះឥទ្ធិពលចំពោះសុខភាព ក៏ដូចជាថាមពលរបស់អ្នកបានផងដែរ។ ដូច្នេះគួរចេះប្រកែកខ្លះ ដើម្បីទុកពេលសម្រាកឱ្យខ្លួនឯង។ កុំបង្ខំធ្វើការហួសកម្រិតគ្មានពេលសម្រាក៕