ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការកសាងអាពាហ៍ពិពាហ៍អ្នកឲ្យជោគជ័យខ្លាំងក្នុងជីវិត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែមានចិត្តអត់ធ្មត់ ទោះបីជាមិនមាន ក៏រៀនតាំងចិត្តឲ្យមានដែរ ហើយជួយគ្នាជានិច្ច ទោះបីជាមិនជោគជ័យក៏ដោយ។ ការដែលចេះអត់ធ្មត់ និងចេះជួយគ្នាបែបនេះ អាចធ្វើឲ្យអាពាហ៍ពិពាហ៍អ្នកដើរបានយូរ។
- អ្នកគួរតែធ្វើឲ្យការទ្រាំក្លាយជាទម្លាប់របស់អ្នក ប៉ុន្តែក៏មានកម្រិតដែរ ដោយពេលដែលអ្នកទ្រាំមិនបាន អ្នកមិនគួរបន្តសម្ពាធដល់ខ្លួនអ្នកទៀតឡើយ ព្រោះអាចធ្វើឲ្យអ្នករងសម្ពាធខ្លាំងណាស់។
- ក្រៅពីមានរឿងធំ អ្នកមិនគួរនិយាយដោយស្រែកខ្លាំងៗនោះទេ ដោយប្រើសន្តិចវិធីដើម្បីនិយាយ ទើបមិនធ្វើឲ្យជម្លោះកើតឡើងយ៉ាងងាយ។
- ពេលដែលមានជម្លោះ អ្នកគួរតែឲ្យម្ខាងទៀតឈ្នះ ព្រោះមានតែវិធីនេះ ទើបអាចធ្វើឲ្យចិត្តម្ខាងទៀតស្ងប់បាន មិនពុះកញ្ច្រោលកាន់តែខ្លាំងទៅៗ។
- រឿងក្នុងថ្ងៃនេះ គួរតែដោះស្រាយក្នុងថ្ងៃនេះ មិនគួរទុកដល់ស្អែក ឬយូរជាងនេះឡើយ ព្រោះបើទុកកាន់តែយូរ រឿងនឹងរីកកាន់តែធំ លុះដល់ពេលចុងក្រោយ នឹងមិនអាចស្រោចស្រង់បានឡើយ។
- ពេលដែលអ្នកស្តីបន្ទោស អ្នកគួរតែបញ្ចេញតាមសេចក្តីស្រឡាញ់ ហើយមិនគួរស្តីឲ្យដូចចាសត្វនោះទេ ព្រោះអាចធ្វើឲ្យគេមិនពេញចិត្តកាន់តែខ្លាំង។
- ពាក្យចចាមរាមទាំងឡាយ អ្នកគួរតែទុកជាការលេងសើច មិនគួរយកមកគិត ហើយប្រែក្លាយជារឿងដែលនាំអ្នកឲ្យឈ្លោះនោះទេ។ បើអ្នកស្រឡាញ់គ្នាពិត អ្នកគួរតែជឿជាក់លើគ្នា។
- លុយដែលមានក្នុងហោប៉ាវរបស់អ្នកមានប៉ុន្មាន អ្នកគួរតែប្រាប់ដល់គ្នា មិនគួរព្រោះតែរឿងលុយហើយឈ្លោះគ្នាឡើយ។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះ ដើម្បីការពារមនោសញ្ចេតនាអ្នកទាំងពីរបានល្អ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)