មានជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែក នៅពេលរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមសុខភាពល្អបានគ្រប់គ្រាន់ ឬកោសិកាគ្រាប់ឈាមមិនអាចធ្វើការបានល្អ។
រឿងនេះអាចកើតឡើងនៅពេលអ្នកមិនទទួលបានជាតិគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយ។ ស្ត្រីដែលមានផ្ទៃពោះ និងអ្នកដែលមករដូវច្រើនៗទំនងជាងាយនឹងកើតជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែកនេះខ្លាំងណាស់។
ជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែកច្រើនតែកើតឡើងបន្តិចម្តងៗ និងប្រហែលជាមិនសូវមានរោគសញ្ញាអ្វីផង។ ប៉ុន្តែនៅពេលរឿងនេះកើតឡើងយូរៗទៅ អ្នកប្រហែលជាអាចសម្គាល់ដឹងអាការៈមួយឬច្រើនដូចខាងក្រោមនេះហើយ៖
•    អស់កម្លាំង
•    ខ្សោយ
•    វិលមុខ
•    ឈឺក្បាល
•    ត្រជាក់ខ្លួន
•    ស្បែកស្លេកស្លាំង
•    បេះដូងដើរញ៉ាប់ ឬដើរមិនទៀងទាត់
•    ពិបាកដកដង្ហើម ឬឈឺទ្រូង ជាពិសេសសកម្មភាពរាងកាយតែម្តង
•    ក្រចកពុកផុយ
•    ឃ្លានចង់ញ៉ាំទឹកកក ភេសជ្ជដែលត្រជាក់ខ្លាំង ខុសពីធម្មតា ឬអាហារមិនមែនមនុស្សញ៉ាំដូចជា ក្រដាសជាដើម៕