ការញ៉ាំត្រីត្រឹមពីរដងក្នុងមួយសប្តាហ៍ជាពិសេសត្រីសមុទ្រ អាចបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំត្រី២០០ក្រាម ដោយមិនចៀន ជារៀងរាល់សប្តាហ៍ នឹងជួយអ្នកទទួលបានអត្ថប្រយោជន៍ខាងលើនេះ។
ការដែលញ៉ាំត្រីត្រឹមតែមួយដងក្នុងមួយសប្តាហ៍ គឺល្អជាងអត់ញ៉ាំសោះ ជាពិសេសបើសិនជាវាអាចជំនួសឲ្យការញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ៗ ជាពិសេសជាអាហារកៃឆ្នៃតែម្តងបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យកល្អ មនុស្សយើងគ្រប់គ្នាគួរតែមានទម្លាប់ញ៉ាំត្រីគ្រប់ប្រភេទ ជាពិសេសត្រីណាដែលមានចំនួនអាស៊ីតខ្លាញ់អូមេហ្គាបីខ្ពស់ ដូចជាត្រីសាលម៉ុង ធូណា ឬសាឌីនជាដើម ជាពិសេសត្រីសមុទ្រ៕