ជំងឺអញ្ចាញធ្មេញប្រហែលជាមានអាការៈជាច្រើនរបស់វាតាំងពីការហើមអញ្ចាញធ្មេញរហូតដល់ក្លិនមាត់មិនល្អ ព្រមទាំងអាចមានការស្រាវធ្មេញ ឬបាក់ធ្មេញផងដែរ។ ជំងឺអញ្ចាញធ្មេញចាប់ផ្តើមជាមួយនឹងការកកកុញបាក់តេរីក្នុងមាត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មេរោគតូចៗជាច្រើនរួមផ្សំគ្នានឹងទឹករំអិល និងកំទិចកំទីផ្សេងៗទៀតបង្កើតបានជាកំណកនៅលើធ្មេញ និងអញ្ចាញ។
ការដុសសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញនឹងជួយសម្អាតកំណកជាប់ធ្មេញបានខ្លះ ប៉ុន្តែបើសិនជាវានៅសល់ទៀត វាច្រើនតែជាកំណកដែលរឹងខ្លាំងវិញ។ ការកកកុញកំណកនេះ អាចនាំឲ្យកើតជាជំងឺអញ្ចាញធ្មេញបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ កត្តាខាងក្រោមនេះនឹងធ្វើឲ្យអ្នកកាន់តែប្រឈមខ្លាំងនឹងជំងឺអញ្ចាញធ្មេញបាន៖
- កង្វះអនាម័យមាត់ធ្មេញ និងមិនសូវទៅជួបពេទ្យធ្មេញដើម្បីពិនិត្យ
- ជក់បារី
- កំពុងតែប្រើប្រាស់ថ្នាំ
- បម្រែបម្រួលអ័រម៉ូន
- ជំងឺជាច្រើនដូចជា ជំងឺអេដស៍ ទឹកនោមផ្អែម ឬមហារីក៕