ទម្ងន់របស់មនុស្សយើងអាចជាលក្ខណៈបញ្ជាក់ដ៏ខ្លាំងក្លាមួយនៃសុខភាពទូទៅបាន។ ការគុណគូរទម្ងន់ចំនួន ៣ប្រភេទ គឺជា អ្នកទស្សន៍ទាយដ៏ល្អសម្រាប់បញ្ជាក់ថា អ្នកមានសុខភាពល្អប៉ុណ្ណា នោះគឺ សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI) រង្វាស់ជុំវិញចង្កេះ និងកត្តាប្រឈមនឹងជំងឺបេះដូង និងជំងឺដែលទាក់ទងនឹងការធាត់ជ្រុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

BMI គឺជាការប្រៀបធៀបរវាងកម្ពស់ និងទម្ងន់។ កាលណា BMI កាន់តែខ្ពស់ ការប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺបេះដូង លើសសម្ពាធឈាម ទឹកនោមផ្អែមប្រភេទទី២ គ្រួសក្នុងថង់ទឹកប្រមាត់ បញ្ហានៃការដកដង្ហើម និងមហារីក ជាដើម។ 

បើសិនជាខ្លាញ់ភាគច្រើនកកកុញ ឬប្រមូលផ្តុំនៅជុំវិញចង្កេះជាងតំបន់ត្រគាក នោះ អ្នកប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ការប្រឈមនេះនឹងឡើងខ្ពស់ទៀតនៅពេលទំហំចង្កេះកាន់តែធំជាង ៨៩សង់ទីម៉ែត្រឡើងទៅសម្រាប់ស្រ្តី និង បុរសចាប់ពី ១០១.៦សង់ទីម៉ែត្រឡើងទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដើម្បីវាស់រង្វាស់ចង្កេះបាន ចូរឈរ ហើយដាក់ម៉ែត្រវ៉ាសនៅលើសន្លាក់ត្រគាក។ ចូរវាស់ក្រោយពេលដកដង្ហើមចេញ។

កាលណាអ្នកមានបញ្ហាធាត់ជ្រុល អ្នកប្រាកដជាប្រឈមកាន់តែខ្លាំងនឹងជំងឺ ជាពិសេសជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ កត្តាខាងក្រោមនេះគឺអ្វីដែលជំរុញឲ្យអ្នកមានជំងឺកាន់តែខ្លាំង៖

  • លើសសម្ពាធឈាម
  • លើសកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម
  • ខ្សោយកូឡេស្តេរ៉ុលល្អក្នុងឈាម
  • លើសជាតិខ្លាញ់ Triglycerides
  • លើសជាតិស្ករក្នុងឈាម
  • គ្រួសារមានប្រវត្តិកើតជំងឺបេះដូងលឿន
  • កង្វះកាត់ហាត់ប្រាណ
  • ជក់បារី៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង