ការវះកាត់ប្តូរសន្លាក់ គឺជាការកាត់ចោលនូវផ្នែកដែលខូចខាតរបស់សន្លាក់ និងជំនួសវិញនូវគ្រឿងសប្បិនិមិត្ត។ គោលដៅគឺដើម្បីស្តារមកវិញនូវមុខងារ និងបន្ថយការឈឺចាប់ ព្រមទាំងការរលាក។ ភាគច្រើន សន្លាក់ដែលគេវះកាត់ប្តូរនោះគឺនៅ សន្លាក់ត្រគាក ឬជង្គង់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះមានរឿងច្រើនដែលអ្នកគួរតែរំពឹងទុកឲ្យហើយខណៈពេលកំពុងតែត្រៀមខ្លួនដើម្បីវះកាត់ និងជាវិញពីការវះកាត់ប្តូរសន្លាក់៖
- គ្រូពេទ្យប្រហែលនឹងចេញជាថ្នាំបំបាត់ការឈឺចាប់ឲ្យអ្នកប្រើទាំងមុនពេល និងក្រោយពេលវះកាត់
- អ្នកនឹងត្រូសម្រាកក្នុងមន្ទីរពេទ្យរយៈពេលពីរបីថ្ងៃក្រោយពីវះកាត់រួច។ បើសិនជាអ្នកអាយុច្រើន ឬពិការភាព អ្នកប្រហែលជាចំណាយពេលខ្លះក្នុងមជ្ឈមណ្ឌលស្តារលទ្ធិពលកម្មសិនមុនពេលត្រឡប់ទៅផ្ទះវិញ
- ចូររំពឹងថាអ្នកនឹងត្រូវការប្រើឈើជ្រាត់ ឬឧបករណ៍ជំនួយដល់ការដើរយ៉ាងហោចណាស់ ពីរបីថ្ងៃ
- ការព្យាបាលដោយចលនាគួរតែចាប់ផ្តើមកាន់តែឆាប់ក្រោយពីវះកាត់រួច ដើម្បីជួយពង្រឹងដល់សាច់ដុំនៅជុំវិញសន្លាក់ថ្មី និងជួយស្តារនូវការធ្វើចលនារបស់សន្លាក់ឡើងវិញផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការឈឺចាប់ និងមិនមានផាសុកភាពអាចត្រូវដោះស្រាយជាមួយនឹងការលេបថ្នាំ ដោយភាគច្រើនវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ ឬពីរបីខែក្រោយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855