នៅពេលទារកតូចៗក្អែលអាហារ ឬទឹកដោះ ឪពុកម្តាយគួរណាតែកុំបារម្ភច្រើនអី។ វាគឺជាអ្វីដែលទារកធ្វើប៉ុណ្ណោះ។ កាលណាគេនៅដឹងខ្លួន កំពុងតែឡើងទម្ងន់ និងមិនបង្ហាញអាការៈរបស់ជំងឺណាមួយក្នុងខ្លួន ការឧស្សាហ៍ក្អែលទឹកដោះ ឬអាហារគឺជារឿងធម្មតា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចូរចាំថា នៅពេលកូនអាយុបាន ១៨ខែ ការក្អែលអាហារគួរតែជារឿងមួយកើតឡើងពីអតីតកាលទេ។ ដើម្បីបន្ថយបញ្ហានេះ អ្នកអាចធ្វើដូចខាងក្រោមនេះបាន៖
- ចូរពរកូនបញ្ឈរាងបន្តិចខណៈពេលកំពុងតែបំបៅ ឬបញ្ចុកអាហារ
- ចូរបញ្ចុកអាហារឲ្យកូនតិចៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាកូនមើលទៅហាក់បីដូចជាមានប្រតិកម្មនឹងម៉្សៅទឹកដោះគោដែលកំពុងតែបៅ ចូរប្តូរយកម៉ូដែលផ្សេងវិញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855