ការហើមជង្គង់គឺជាអាការៈមួយដែលបញ្ជាក់ថា មានបញ្ហាណាមួយក្នុងជង្គង់ហើយ។ វាអាចជាការឆ្លើយតបរបស់រាងកាយទៅនឹងការខូចខាតណាមួយនៃជង្គង់ ការមានរបួស ឬអាការៈនៃជំងឺ។ ការហើមជង្គង់កើតឡើងនៅពេលមានជាតិទឹកប្រមូលផ្តុំនៅក្នុងឬជុំវិញសន្លាក់ជង្គង់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីសាស្រ្តខ្លះៗក្នុងការបន្ថយភាពហើមរបស់ជង្គង់ដែលអ្នកអាចធ្វើបាននៅផ្ទះ៖
- សម្រាក៖ ចូរចៀសវាងការលេងកីឡា ឬសកម្មភាពណាដែលតម្រូវឲ្យទ្រទម្ងន់រយៈពេល ២៤ម៉ោង ដើម្បីផ្តល់ឱកាសដល់ជង្គង់មានពេលជាឡើងវិញ តែអ្នកត្រូវតែរក្សាការធ្វើចលនាជង្គង់ដដែល
- ស្អំទឹកកក៖ ចូរស្អំទឹកកកនៅជង្គង់រយៈពេល ១៥ ទៅ ២០នាទី ជារៀងរាល់ពីរទៅបួនម៉ោង សម្រាប់រយៈពេលពីរទៅបីថ្ងៃដំបូងក្រោយពីជង្គង់មានរបួស
- ប្រើបង់រុំ៖ ការប្រើបង់រុំនៅជុំវិញជង្គង់ នឹងជួយការពារកុំឲ្យជាតិទឹកប្រមូលផ្តុំក្នុងជង្គង់កាន់តែច្រើន ហើយក៏បន្ថយការហើមផងដែរ
- លើកជើងឲ្យខ្ពស់៖ ចូរអង្គុយចុះ ឬគេង ដោយធ្វើយ៉ាងណាលើកជើងឲ្យខ្ពស់ជាងបេះដូង ខណៈពេលស្អំទឹកកកពីលើផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងនេះនឹងជួយបន្ថយលំហូរឈាមទៅជង្គង់ ដើម្បីសម្រកហើម និងការរលាក
- ប្រើថ្នាំប្រឆាំងការរលាក៖ ថ្នាំប្រឆាំងការរលាកអាចជួយបំបាត់ការឈឺចាប់បាន ព្រមទាំងសម្រកហើមថែមទៀតដូចជា Acetaminophen ឬ Ibuprofen។
- ប្តូរមកស្អំទឹកក្តៅវិញ៖ ក្រោយពីស្អំទឹកកកបាន ៧២ម៉ោងរួច អ្នកអាចបន្ថែមការស្អំទឹកក្តៅវិញម្តងបាន។ អ្នកអាចប្រើវិធីងូតទឹកក្តៅ ឬប្រើការស្អំទឹកក្តៅតែម្តងរយៈពេល ១៥ ទៅ២០នាទីម្តង ចំនួនពីរបីដងក្នុងមួយថ្ងៃ។ បើសិនជាការហើមកាន់តែខ្លាំង ចូរបញ្ឈប់ការស្អំនេះ
- ម៉ាស្សា៖ ការម៉ាស្សានៅជង្គង់ ប្រហែលជាជួយបង្ហូរជាតិទឹកចេញពីក្នុងសន្លាក់ជង្គង់បាន។ ដើម្បីល្អគួរតែម៉ាស្សាជាមួយប្រេង។
- ធ្វើលំហាត់ប្រាណជង្គង់៖ នៅពេលដែលរបួសនៅជង្គង់ជាបន្តិចហើយ អ្នកអាចធ្វើលំហាត់ប្រាណដើម្បីពង្រឹងដល់ភាពរឹងមាំរស់សាច់ដុំសម្រាប់ទ្រទ្រង់ដល់ជង្គង់បានដើម្បីបន្ថយការមានសម្ពាធនៅជង្គង់។ លំហាត់ប្រាណដែលល្អមានដូចជា៖
-
- លំហាត់ប្រាណបែបបត់បែនសន្លាក់
- លំហាត់ប្រាណបែបទ្រទម្ងន់
- លំហាត់ប្រាណដែលមានការប៉ះពាល់តិចតួចដូចជា ការហែលទឹកជាដើម៕