ជំងឺច្រាលអាស៊ីតពីក្រពះ ឬហៅថា Gastroesophageal Reflux Disease (GERD) គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យមានសារធាតុ ឬអាហារក្នុងក្រពះច្រាលឡើងទៅលើ បំពង់ករ និងមាត់វិញ។ GERD គឺជាជំងឺរ៉ាំរ៉ៃមួយដែលអាការៈរបស់វាកើតឡើងច្រើនជាងពីរដងក្នុងមួយសប្តាហ៍ ឬកើតឡើងយូរដល់ច្រើនសប្តាហ៍ ឬខែឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលអាចបញ្ជាក់ថា អ្នកមានជំងឺ GERD នេះហើយ
ចេះតែមានអារម្មណ៍ក្រហាយៗក្នុងទ្រូង
អាការៈញឹកញាប់បំផុតរបស់ GERD គឺការក្រហាយៗក្នុងចំណុចកណ្តាលនៃទ្រូង ឬនៅលើក្រពះ។ វាអាចបង្កជាការឈឺចាប់ខ្លាំងរហូតដល់មនុស្សយើងគិតថា អាចជាសញ្ញាបញ្ជាក់អំពីជំងឺគាំងបេះដូងផង ប៉ុន្តែមិនមែនទេ។
មានរសជាតិមិនល្អក្នុងមាត់
អ្នកក៏អាចមានអាការៈ ឬរសជាតិក្នុងមាត់ជូរៗ ឬល្វីងក្នុងមាត់។ នេះដោយសារតែអាហារ ឬអាស៊ីតក្រពះអាចច្រាលឡើងទៅក្នុងបំពង់ករវិញ។
កាន់តែធ្ងន់ធ្ងរនៅពេលគេង
វាប្រហែលជាពិបាកក្នុងការលេបអាហារ ហើយអ្នកប្រហែលជាក្អក ឬដកដង្ហើមលឺដូចហួចក្រោយពីញ៉ាំអាហាររួច ជាពិសេសនៅពេលយប់ ឬពេលគេង។ អ្នកជំងឺខ្លះក៏អាចមានអារម្មណ៍ចង្អោផងដែរ។
មិនមានអាការៈក្រហាយទ្រូងទេ តែពេទ្យធ្មេញរកឃើញបញ្ហានៅធ្មេញ
មិនមែនអ្នកជំងឺ GERD ទាំងអស់សុទ្ធតែមានអាការៈនៃការរំលាយអាហារឡើយ។ អ្នកខ្លះ អាការៈដំបូងរបស់គេ អាចជាការខូចធ្មេញក៏មានដែរ ដោយសារតែអាស៊ីតក្រពះជាអ្នកបំផ្លាញស្រទាប់ការពារធ្មេញតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មធ្យោបាយក្នុងការចៀសវាងមូលហេតុនាំឲ្យមានអាការៈជំងឺ GERD៖
- ចូរញ៉ាំអាហារតិចៗ
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន របស់ជូរៗ សូកូឡា និងអាហារមានជាតិខ្លាញ់ខ្ពស់
- ចូរបន្ថែមអាហារណាដែលជំរុញដល់ការរំលាយអាហារកាន់តែល្អ
- ចូរញ៉ាំទឹកធម្មតាចៀសជាងភេសជ្ជៈមានជាតិហ្គាស និងគ្រឿងស្រវឹង
- ចូរចៀសវាងការញ៉ាំអាហារនៅយប់ជ្រៅ និងស្លៀកពាក់ខោអាវតឹងៗ
- ចូរនៅអង្គុយជាប់រយៈពេល ២ម៉ោងសិនក្រោយពីញ៉ាំអាហាររួច
- ចូរគេងខ្នើយខ្ពស់៕