គីសគឺជាដុំដ៏រឹងមួយដែលមានសារធាតុជាច្រើននៅខាងក្នុង ហើយអាចកើតឡើងគ្រប់កន្លែងនៃរាងកាយ ហើយវាក៏មានច្រើនប្រភេទខុសៗគ្នាដែរ។ ប្រភេទភាគច្រើនគឺ Epidermoid Cyst ដែលលូតលាស់នៅខាងក្រោមស្បែក។ វេជ្ជបណ្ឌិត ឬគ្រូពេទ្យវះកាត់ប្រហែលជាជួយអ្នកវះយកគីសនេះចេញបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈវិធីព្យាបាលដោយខ្លួនឯង និងមិនបាច់វះកាត់ ក៏អាចធ្វើឲ្យគីសនោះរួមតូចវិញ បន្ថយការមើលឃើញរបស់វា ឬបំបាត់ការមិនមានផាសុកភាពបាន។
យ៉ាងណាមិញ មុនពេលពិភាក្សាទៅលើការព្យាបាលដោយខ្លួនឯង យកល្អគួរតែពិនិត្យអំពីសារៈសំខាន់របស់គីសដូចខាងក្រោមនេះសិន៖
- មិនត្រូវព្យាយាមយកគីស ឬច្របាច់វាចេញដោយខ្លួនឯងឡើយ ព្រោះវាអាចប្រឈមកាន់តែខ្ពស់នឹងការបង្ករោគ។ ការច្របាច់វាចេញ នឹងមិនអាចធានាបានថា បាត់រហូតឡើយ
- យ៉ាងណាមិញ វិធីព្យាបាលដោយខ្លួនឯងមួយនេះមិនប្រាកដថា ១០០ភាគរយនឹងអាចព្យាបាលជាឡើយ តែវាជាវិធីដែលអ្នកអាចសាកល្បងបាន
ចូរចាំថា បើសិនជាគីសនេះមិនបង្កបញ្ហាអ្វីដល់អ្នកទេ អ្នកក៏មិនចាំបាច់យកវាចេញដែរ។ បើសិនវារំខានធ្វើឲ្យស្ពឹក មានការបង្ករោគ បង្កការឈឺចាប់ ឬលូតលាស់ធំលឿន នោះ ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
ការស្អំភាពក្តៅធម្មតាៗគឺជាការណែនាំញឹកញាប់បំផុត ហើយក៏ជាមធ្យោបាយមានប្រសិទ្ធភាពមួយក្នុងការបង្ហូរ ឬបង្រួញគីសឲ្យតូចវិញដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ភាពក្តៅប្រហែលជាបន្ថយភាពក្រាសរបស់ជាតិទឹកនៅក្នុងគីស។ ករណីដែលគីស Epidermoids មានទឹកនៅខាងក្នុង វាប្រហែលជាមានប្រយោជន៍ក្នុងការបង្ហូរទឹកនោះចូលទៅក្នុងប្រព័ន្ធទឹករងៃវិញ ដែលវាជាប្រព័ន្ធជួយរក្សាលំនឹងរបស់ទឹកក្នុងរាងកាយ និងដើរតួនាទីដ៏សំខាន់មួយក្នុងការការពារការបង្ករោគ។
ថ្វីបើការសិក្សានេះត្រូវបានគ្រូពេទ្យជាច្រើនបានណែនាំមែនក៏ដោយ តែវាមិនទាន់មានការសិក្សាដោយការធ្វើតេស្ត ឬបង្ហាញអំពីប្រសិទ្ធភាពវានៅឡើយទេ។ វាក៏មិនមានការស្រាវជ្រាវណាមួយគាំទ្រតាមបែបវិទ្យាសាស្រ្តដែរ។ ជាមួយគ្នានេះដែរ វាមិនអាចបំបាត់គីសរហូតនោះទេ។ ថ្វីបើវិធីសាស្រ្តមួយនេះមិនធានាបានក្នុងការបង្ហូរទឹកចេញ ឬបន្ថយរូបរាងរបស់គីសក៏ដោយ តែវាប្រហែលជាមានតម្លៃក្នុងការសាកល្បង។
- ចូរកម្តៅទឹកឲ្យក្តៅឧណ្ហៗ ឬក្តៅល្មម តែមិនមែនឲ្យពុះទេ
- ចូរងចាំទឹកនោះឲ្យត្រជាក់ល្មមអាចទ្រាំបាន ដើម្បីយកមកស្អំនៅស្បែក
- ចូរជ្រលួកកន្សែងស្អាតក្នុងទឹកនោះ ហើយយកមកស្អំនៅលើគីសដែលមានក្រោមស្បែក ២០ ទៅ ៣០នាទី
- ចូរធ្វើបែបនេះពីរទៅបីដងក្នុងមួយថ្ងៃ៕