យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ការញ៉ាំបន្លែក្តោបៗច្រើនដូចជា ប្រូខូលី ស្ពៃក្តោប និងផ្កាខាត់ណា អាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូង បានយ៉ាងគួរឲ្យកត់សម្គាល់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

លទ្ធផលនៃការសិក្សាបានចុះផ្សាយក្នុងសារព័ត៌មាន Journal of the American Heart Association បានរកឃើញថា វាមានទំនាក់ទំនងមួយរវាងភាពឡើងក្រាសនៃសរសៃឈាមអាក់ទែនៅករ ភាពធ្ងន់ធ្ងរនៃការកើតជាកំណកឈាម និងការញ៉ាំបន្លែ។ ការសិក្សានេះបានសន្និដ្ឋានឃើញថា ស្រ្តីវ័យចំណាស់ដែលបានញ៉ាំបន្លែប្រភេទក្តោបៗកាន់តែច្រើន សរសៃឈាមអាក់ទែ Carotid នៅករ កាន់តែមានសុខភាពល្អ។ ចំពោះមូលហេតុពិតប្រាកដវិញគឺមិនទាន់ដឹងនៅឡើយទេ គេគ្រាន់តែដឹងថា វាមានឥទ្ធិពលការពារច្រើនប៉ុណ្ណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

 ការសិក្សាបានផ្តោតសំខាន់ទៅលើស្រ្តីវ័យចំណាស់ជនជាតិអូស្រ្តាលី ដោយសារតែអ្នកវិទ្យាសាស្រ្តនិយាយថា ជំងឺបេះដូងគឺច្រើនតែកើតឡើជាជំងឺបុរស។ ហេតុដូច្នេះហើយ វាគួរតែមានការស្រាវជ្រាវបន្ថែមទៀតទៅលើបុរសវិញម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង