ការបើកបរអាចក្លាយទៅជារឿងពិបាកកាន់តែខ្លាំងសម្រាប់មនុស្សចាស់ ជាពិសេសនៅពេលភាពមើលឃើញច្បាស់របស់ភ្នែកមានការប្រែប្រួលច្រើន។ វាប្រហែលជាកាន់តែពិបាកក្នុងការអានស្លាកសញ្ញា និងមើលក្នុងពេលងងឹត ឬក្នុងពេលមានពន្លឺព្រះអាទិត្យចាំងភ្នែកខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដូច្នេះហើយខ្ញុំសូមណែនាំនូវគន្លឹះមានសុវត្ថិភាពក្នុងការបើកបរចំពោះមនុស្សចាស់ដូចខាងក្រោមនេះ៖
- បើសិនជាអ្នកអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ចូរពិគ្រោះជាមួយគ្រូពេទ្យយ៉ាងហោចណាស់ជារៀងរាល់ពីរឆ្នាំម្តង។ ចូរសួរថាតើមានមធ្យោបាយអ្វីដែលអាចជួយពង្រឹងដល់ភាពមើលឃើញច្បាស់របស់ភ្នែកអ្នកទេ?
- បើសិនជាអ្នកត្រូវការវ៉ែនតា ឬខនតាក់ឡេន ចូរប្រាកដថា ការចេញវេជ្ជបញ្ជាពីគ្រូពេទ្យត្រូវបានធ្វើបច្ចុប្បន្នភាពរួចហើយ។ ចូរពាក់វាជានិច្ចពេលបើកបរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការបើកបរយឺតៗនៅពេលយប់បើសិនជាអ្នកពិបាកមើលឃើញច្បាស់។ ហើយចូរចៀសវាងការបើកបរក្នុងពេលព្រះអាទិត្យរះ និងពេលព្រះអាទិត្យលិច ព្រោះវាជាពេលវេលាដែលពន្លឺព្រះអាទិត្យចាំងដល់ភ្នែកផ្ទាល់ខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855