ជំងឺបេះដូងគឺជាមូលហេតុនៃការស្លាប់ញឹកញាប់បំផុតសម្រាប់ប្រជាជនទូរទាំងពិភពលោក។ តាមការសិក្សាដែលធ្វើឡើងតាំងពី២០ ទៅ៣០ឆ្នាំមុន បានបង្ហាញថា ជំងឺបេះដូងគឺមិនសូវកើតឡើងលើប្រទេសក្នុងតំបន់មីឌីទែរ៉ាណេឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បច្ចុប្បន្ននេះ គេបានស្រាវជ្រាវបន្ថែមទៅទៀត បានរកឃើញថា របបអាហារប្រជាជននៅតំបន់មីឌីទែរ៉ាណេ គឺជាដើមហេតុដែលនាំឲ្យប្រជាជននេះមិនងាយមានជំងឺបេះដូង។
ប្រេងអូលីវសុទ្ធ ឬ Extra Virgin Olive Oil គឺជាផ្នែកមួយនៃគន្លឹះដ៏សំខាន់នៃរបបអាហាររបស់ពួកគេ ហើយក៏ជួយការពារពួកគេពីជំងឺបេះដូងតាមរបៀបជាច្រើនផងដែរ។ វានឹងទៅបន្ថយការរលាក ការពារកូឡេស្តេរ៉ុលអាក្រក់កុំឲ្យធ្វើអុកស៊ីតកម្ម ពង្រឹដល់ភ្នាស់របស់សរសៃឈាម និងជួយបង្ការការកកឈាមខ្លាំងពេកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា វាត្រូវបានបង្ហាញថា ជួយបន្ថយសម្ពាធឈាម ដែលជាផ្នែកមួយនៃកត្តាប្រឈមមុខដ៏ខ្លាំងបំផុតរបស់ជំងឺបេះដូង ព្រមទាំងការឆាប់ស្លាប់មុនអាយុទៀត។ តាមការសិក្សាមួយបានឲ្យដឹងថា ប្រេងអូលីវ ជួយបន្ថយតម្រូវការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម រហូតដល់ ៤៨ភាគរយ។
បើសិនជាអ្នកមានជំងឺបេះដូងមែន ប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង ឬកត្តាប្រឈមមុខសំខាន់ៗផ្សេងទៀត អ្នកប្រហែលជាត្រូវបញ្ចូលប្រេងអូលីវ Extra Virgin ក្នុងរបបអាហារដើម្បីថែរក្សាសុខភាពហើយ៕