ផ្លែបឺរី ផ្តល់ជាជាតិស្ករក្នុងកម្រិតមធ្យមមួយបើសិនជាប្រៀបធៀបនឹងផ្លែឈើផ្សេងៗទៀត។ ត្រឹមផ្លែបឺរី ១៤៨ក្រាម គឺមានជាតិស្ករត្រឹមតែ ១៥ក្រាមប៉ុណ្ណោះ ដែលវាស្មើនឹងផ្លែប៉ោមតូចមួយផ្លែ ឬក្រូចធំមួយផ្លែ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទោះបីជាយ៉ាងណាក៏ដោយ សារធាតុជីវសកម្មក្នុងផ្លែបឺរីពណ៌ខៀវ គឺមានប្រយោជន៍ច្រើនជាងជាតិស្ករទៅទៀត នៅពេលដែលគេប្រើវាដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ តាមការស្រាវជ្រាវបានឲ្យដឹងថា សារធាតុ Anythocyanins ក្នុងផ្លែបឺរីពណ៌ខៀវ មានប្រយោជន៍ទៅលើភាពស៊ាំធ្វើការរបស់អាំងស៊ុយលីន និងការរំលាយជាតិស្ករក្នុងឈាម។ ឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែមទាំងនេះកើតឡើងទាំងលើទឹកផ្លែបឺរីពណ៌ខៀវ និងសារធាតុដែលចម្រាញចេញពីផ្លែឈើនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

តាមការសិក្សាមួយទៅលើមនុស្សធាត់ជ្រុលចំនួន ៣២នាក់ ដែលមានភាពស៊ាំនឹងអាំងស៊ុយលីនបានឲ្យដឹងថា ត្រឹមតែការញ៉ាំទឹកផ្លែបឺរីពីរជារៀងរាល់ថ្ងៃ អាចធ្វើឲ្យធូរស្រាលវិញទៅលើការងាររបស់អាំងស៊ុយលីនយ៉ាងគួរឲ្យកត់សម្គាល់។ ការល្អប្រសើរឡើងវិញនៃការងាររបស់អាំងស៊ុយលីន គួរតែអាចបន្ថយការប្រឈមនឹងជំងឺទាក់ទងនឹងការរំលាយអាហារ និងជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលវាជាបញ្ហាចំពោះសុខភាពដ៏ធំបំផុតពីរសម្រាប់មនុស្សទូរទាំងពិភពលោកនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង