ដំឡូងជ្វាគឺជាដំឡូងមានជាតិផ្អែម ជាប្រភេទបន្លែអាមីដុង ដែលត្រូវបានប្រជាជនខ្មែរយើងចូលចិត្តដាំដុះ។ វាមានទំហំ និងពណ៌ច្រើនប្រភេទខុសៗគ្នាដូចជា ទឹកក្រូច ស និងស្វាយជាដើម ហើយក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ អង់ទីអុកស៊ីដង់ និងជាតិសរសៃផងដែរ។ 

ជាតិសរសៃ និងអង់ទីអុកស៊ីដង់ក្នុងដំឡូងជ្វាមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពពោះវៀន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដំឡូងជ្វាផ្ទុកទៅដោយជាតិសរសៃពីរប្រភេទគឺ ជាតិសរសៃរលាយ និងមិនរលាយ។ ជាធម្មតា រាងកាយរបស់យើងមិនអាចរំលាយជាតិសរសៃនេះបានទេ ដូច្នេះវានឹងនៅក្នុងផ្លូវរំលាយអាហាររហូត ហើយក៏ជួយផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពពោះវៀនដែលពាក់ព័ន្ធផងដែរ។ 

ជាក់ស្តែង ជាតិសរសៃរលាយរបស់ដំឡូងជ្វា ត្រូវបានគេស្គាល់ថាជាជាតិសរសៃ Vicous ដែលជួយបឺតស្រូបជាតិទឹក និងធ្វើឲ្យលាមកទន់។ ម៉្យាងវិញទៀតចំពោះជាតិសរសៃមិនរលាយ ឬហៅថា Non-viscous គឺមិនបឺតស្រូបជាតិទឹកទេ ហើយក៏ជួយសម្រួលដល់លាមកស្រួលបន្ទោបង់ដែរ។ 

ជាតិសរសៃទាំងពីរនេះក៏អាចត្រូវបានមានប្រតិកម្មជាមួយនឹងបាក់តេរីក្នុងពោះវៀនធំ ដើម្បីបង្កើតជាសារធាតុជាច្រើនឈ្មោះថា Short-chain Fatty Acids ដែលផ្តល់ជាថាមពលដល់កោសកាក្នុងភ្នាសរបស់ពោះវៀន ព្រមទាំងជំរុញដល់សុខភាពពោះវៀនទាំងមូលកាន់តែមានសុខភាពល្អ និងរឹងមាំ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) 

របបអាហារសម្បូរជាតិសរសៃ ពី ២០ ទៅ៣៣ក្រាមក្នុងមួយថ្ងៃ ត្រូវបានគេរកឃើញថា អាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងជំរុញឲ្យបន្ទោបង់ទៀងទាត់ថែមទៀត។ អង់ទីអុកស៊ីដង់ក្នុងដំឡូងជ្វាប្រហែលជាជួយប្រយោជន៍ដល់ពោះវៀនច្រើនទៀតផង។ 

តាមការសិក្សាក្នុងបំពង់ពីសោធន៍បានរកឃើញថា អង់ទីអុកស៊ីដង់ក្នុងដំឡូងជ្វាពណ៌ស្វាយ ជួយជំរុញដល់ការលូតលាស់បាក់តេរីល្អៗក្នុអពោះវៀន ដូចជា Bifidobacterium និង Lactobacillus ជាដើម។ កាលណាចំនួនបាក់តេរីទាំងនេះមានកាន់តែច្រើនក្នុងពោះវៀន វាកាន់តែជួយឲ្យពោះវៀនមានសុខភាពល្អ និងបន្ថយការប្រឈមនឹងជំងឺរលាកពោះវៀន និងការរាករូសដោយសារតែការបង្ករោគ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង