ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារមនោសញ្ចេតនាអ្នកទាំងពីរ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មិនថាក្នុងស្ថានភាពណាទេ អ្នកគួរតែគិតដល់គ្នាជានិច្ច មិនគួរគិតតែខ្លួនអ្នកឡើយ។ ការចេះគិតដល់គ្នា នឹងធ្វើឲ្យអ្នកចេះយល់ចិត្តគ្នា ហើយចុះសម្រុងគ្នាកាន់តែខ្លាំង មិនងាយបែកចេញពីគ្នាបានឡើយ។
- អ្នកគួរតែប្រើចិត្តស្មោះ និងពោរពេញទៅដោយសេចក្តីស្រឡាញ់ទៅកសាងគ្រួសាររបស់អ្នក ទើបអាចធ្វើឲ្យអ្នកទាំងពីរទទួលបានក្តីស្រឡាញ់ពេញលេញ។ ជាហេតុដែលធ្វើឲ្យគ្រួសារអ្នកអាចពោរពេញទៅដោយសុភមង្គលបាន។
- នៅពេលដែលមានបញ្ហា អ្នកគួរតែលើកឡើង ហើយដោះស្រាយជាមួយគ្នា មិនមែនលាក់ទុក ហើយយកចេញពេលដែលឈ្លោះគ្នាឡើយ។ ការចេះដាក់បញ្ហានៅចំពោះមុខ ហើយដោះស្រាយ អាចធ្វើឲ្យអ្នកទាំងពីរមិនសូវកើតមានជម្លោះនោះទេ។
- អ្នកគួរតែចេះគោរពគ្នា ហើយផ្តល់តំណែងសំខាន់ចំពោះគ្នា ទើបអ្នកអាចរក្សាអាពាហ៍ពិពាហ៍អ្នកបានល្អ។ ដូចនេះ ចំណុចទាំងឡាយនេះ អ្នកគួរតែប្រកាន់ខ្ជាប់ ទើបអាចឲ្យអាពាហ៍ពិពាហ៍មួយនេះដើរបានយូរ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855