ភាគច្រើននៃពួកយើងប្រហែលជាបានដឹងអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈមួយចំនួនចំពោះសុខភាពរួចមកហើយ។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ ) ទោះជាយ៉ាងណា ធ្លាប់ឆ្ងល់ដែរទេថាតើនឹងមានរឿងរ៉ាវអ្វីកើតឡើងចំពោះរាងកាយទៅ ប្រសិនបើយើងឈប់ទទួលទានភេសជ្ជៈផ្សេងៗ ហើយជំនួសដោយទឹកធម្មតាតែមួយមុខវិញ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានតែទឹកធម្មតា ៖
១. ស្រកទម្ងន់កាន់តែលឿន ៖ ការទទួលទានតែទឹកធម្មតាសម្រាប់រយៈពេល ៩ ថ្ងៃ នោះអ្នកអាចស្រកទម្ងន់ស្មើរនឹងនៅពេលអ្នករត់ត្រឹក ៨ គីឡូម៉ែត្រក្នុងមួយថ្ងៃ។
២. ពន្លឿនការដុតរំលាយអាហារ និងបង្កើនកម្រិតថាមពល ៖ ត្រឹមតែជាងកន្លះលីត្រនៃទឹកធម្មតានៅពេលព្រឹក គឺអាចជួយបង្កើនការដុតរំលាយអាហារបានដល់ទៅ ២៤ ភាគរយ។
៣. បង្កើនសុខភាពខួរក្បាល ៖ ខួរក្បាល គឺមានជាតិទឹកពី ៧៥ ទៅ ៨៥ ភាគរយ។ ដូច្នេះហើយទើបការទទួលទានទឹកគ្រប់គ្រាន់ជួយរក្សាសុខភាពខួរក្បាល និងធ្វើឱ្យអ្នកអាចផ្ដោតអារម្មណ៍បានកាន់តែប្រសើរ។
៤. ទទួលទានតិច ៖ ទឹកជួយបង្ក្រាបចំណង់អាហារធ្វើឱ្យអ្នកមិនសូវឃ្លានឆាប់ឆ្អែត ហើយអ្នកនឹងអាចស្រកទម្ងន់តាមដែលចង់បាន។
៥. កម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយកាន់តែលឿន ៖ ការទទួលទានទឹកធម្មតាជួយកម្ចាត់សារធាតុគ្រោះថ្នាក់ផ្សេងៗចេញពីប្រព័ន្ធរាងកាយ និងទប់ស្កាត់ភាពចាស់ផងដែរ។
៦. កាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ ៖ ដូចជាជំងឺលើសឈាម, បញ្ហាប្លោកនោម និងសូម្បីតែជំងឺមហារីកពោះវៀន។
៧. បង្កើនសុខភាពបេះដូង ៖ ការទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ៥ កែវក្នុងមួយថ្ងៃជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងដល់ទៅ ៤១ ភាគរយ។
៨. សុខភាពស្បែក ៖ ការទទួលទានទឹកធម្មតាបានគ្រប់គ្រាន់ធ្វើឱ្យស្បែកប្រែជាកាន់តែទន់ និងមានសំណើមស្រស់ថ្លា៕