ឪឡឹក ជាផ្លែឈើដែលមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានខុសនឹងធ្វើឱ្យផ្លែឈើនេះបាត់បង់សារធាតុចិញ្ចឹម ហើយថែមទាំងប៉ះពាល់ដល់សុខភាពរបស់អ្នកទៀតផង។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលត្រូវចងចាំពេលញ៉ាំឪឡឹក៖
.កុំញ៉ាំឪឡឹកច្រើនក្នុងពេលតែមួយ
ឪឡឹកសម្បូរទៅដោយសារធាតុលីកូប៉ែន ប្រឆាំងអុកស៊ីតកម្ម។ សារធាតុនេះបើប្រើប្រាស់ច្រើនលើសកំណត់អាចបង្កបញ្ហាដូចជាការមិនរំលាយអាហារ ហើមពោះ ចង្អោរ និងក្អួត។
មិនត្រឹមតែប៉ុណ្ណោះ ផ្លែឪឡឹកមានជាតិប៉ូតាស្យូមខ្ពស់។ ទោះបីជាប៉ូតាស្យូមជួយការពារជំងឺបេះដូងក៏ដោយ កម្រិតខ្ពស់អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងចង្វាក់បេះដូង ដែលនាំឱ្យគាំងបេះដូង។
.កុំបរិភោគឪឡឹកនៅពេលយប់
ដំណើរការរំលាយអាហារកើតឡើងយឺតជាងធម្មតានៅពេលល្ងាច។ អ្នកគួរតែនៅឱ្យឆ្ងាយពីអាហារដែលមានជាតិស្ករ និងអាស៊ីត។ ទន្ទឹមនឹងនោះ ឪឡឹកមានផ្ទុកជាតិស្ករច្រើន ដែលជះឥទ្ធិពលមិនល្អដល់ប្រព័ន្ធរំលាយអាហារ ធ្វើឱ្យឡើងទម្ងន់នៅពេលទទួលទានពេលល្ងាច។
លើសពីនេះ សមាមាត្រដ៏ធំនៃទឹកនៅក្នុងផ្លែឪឡឹក អាចធ្វើឱ្យអ្នកក្រោកនោមនៅពេលយប់។ នោះនាំឱ្យគេងមិនលក់ គេងមិនគ្រប់គ្រាន់ និងអស់កម្លាំងនៅថ្ងៃបន្ទាប់។
.កុំបរិភោគឪឡឹកដែលត្រជាក់ពេក
ការញ៉ាំឪឡឹកត្រជាក់មានរសជាតិឆ្ងាញ់ ប៉ុន្តែការញ៉ាំឪឡឹកត្រជាក់ពេកមិនល្អសម្រាប់ក្រពះឡើយ។ ការទទួលទានផ្លែឪឡឹកត្រជាក់ច្រើនអាចបណ្តាលឱ្យហើមពោះ ពិបាករំលាយអាហារ ឈានដល់ការរាគរូសជាដើម៕