ចែករំលែក
  • 184
  •  
  •  

ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាយអ្នកពីប្រភេទអាហារដែលអាចការពាររង្វង់ភ្នែកខ្មៅបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចបរិភោគបបរសណ្តែកគ្រប់ប្រភេទបាន ដោយយកសណ្តែកខៀវ ក្រហម និងខ្មៅយកទៅដាំជាបបរ នោះអ្នកនឹងមានសុខភាពល្អទោះបីជាអ្នកចូលគេងយប់ជ្រៅក៏ដោយ ព្រោះនៅក្នុងសណ្តែកទាំងនោះមានសារធាតុចិញ្ចឹមជាច្រើន រួមជាមួយវីតាមីន ហើយវានឹងមិនធ្វើឲ្យអ្នកធាត់ទោះបីជាអ្នកបរិភោគនៅពេលយប់ក៏ដោយ ព្រោះវាងាយស្រួលរំលាយអាហារ។
  2. អ្នកអាចញ៉ាំផលិតផលដែលធ្វើពីទឹកដោះគោបាន ដូចជា ៖ ទឹកដោះគោ ទឹកដោះគោជូរជាដើម វានឹងអាចធ្វើឲ្យអ្នកបាត់នូវអារម្មណ៍ហត់នៅពេលដែលអ្នកបរិភោគជាមួយផ្លែឈើដោយសារតែនៅក្នុងទឹកដោះគោមានពពួកវីតាមីនBខ្ពស់។ ដូចនេះនៅពេលដែលវាប៉ះនឹងផ្លែឈើ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិននឿយហត់នៅពេលដែលអ្នកធ្វើការយប់។
  3. អ្នកអាចញ៉ាំទឹកសណ្តែកក៏បាន ព្រោះនៅពេលដែលអ្នកចូលគេងយប់ជ្រៅ អ្នកត្រូវការប្រូតេអ៊ីនដើម្បីបំពេញក្នុងរាងកាយអ្នកដែលធ្វើឲ្យអ្នកមានសុខភាពមិនទ្រុឌទ្រោម។
  4. អ្នកអាចបរិភោគគ្រាប់ស្វាយចន្ទីបាន ព្រោះវាអាចធ្វើឲ្យខួលក្បាលអ្នកមិនហត់ ហើយជ្រះស្រលះដែលជួយអ្នកឲ្យបំពេញការងារបានល្អទៀតផង ថែមទាំងធ្វើឲ្យភ្នែកអ្នកមិនខ្មៅផងដែរ៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here