ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការរៀបចំផ្ទះ ពេលដែលកូនទើបតែចេះវៀរដំបូង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែឱ្យកូនហាត់វៀរនៅកន្លែងដែលអ្នកមើលឃើញ ហើយអ្នកត្រូវនៅកំដរគេជានិច្ច មិនត្រូវឃ្លាតឡើយសូម្បីតែមួយវិនាទីនោះទេ ព្រោះអាចគ្រោះថ្នាក់ខ្លាំងណាស់។
- អ្នកត្រូវតែយកគ្រឿងសង្ហារឹមដែលធំៗយកទៅផ្អែកជញ្ជាំងឱ្យអស់ ហើយទុកកន្លែងដែលធំបំផុតសម្រាប់ឱ្យកូនរៀនវៀរ ទើបគេមិនវៀរទៅបុកទូរឬរបស់ផ្សេងៗដែលធ្វើឱ្យគេគ្រោះថ្នាក់។
- នៅលើដី អ្នកមិនត្រូវទុកប្រដាប់ប្រដាល់លេងតូចៗឡើយ ព្រោះនៅពេលដែលកូនវៀរទៅឃើញ គេអាចយកដាក់ចូលក្នុងមាត់ ជួនកាលគេអាចវៀរពីលើ ដែលអាចធ្វើឱ្យគេរបួសជើងបាន។
- កែងទូរ កែងកៅអី ឬកែងតុដែលមានផ្នែកស្រួចៗ អ្នកត្រូវតែរករបស់មកបិតកន្លែងដែលស្រួច ហើយមុតទាំងនោះ ចៀសវាងកុំឱ្យកូនវៀរទៅបុក ធ្វើឱ្យគេរបួស។
- ថតតុ ឬទូរផ្សេងៗ អ្នកត្រូវតែបិទឱ្យជិតទាំងអស់ មិនត្រូវឱ្យបើកចំហរទេ ព្រោះបើកូនវៀរៗ ហើយគេងើបឈរ វានឹងអាចប៉ះក្បាលគេយ៉ាងងាយ។
- រន្ធដោតភ្លើង អ្នកត្រូវតែរកគំរបបិទឱ្យជិត ចៀសវាងកុំឱ្យកូនវៀរទៅរក ហើយលូកដៃចូលទៅក្នុងលេង ដែលអាចធ្វើឱ្យគេឆក់បាន។
- បើនៅក្នុងផ្ទះបាយវិញ អ្នកត្រូវបិទទ្វាឱ្យជិត មិនត្រូវឱ្យកូនវៀរចូលទៅទេ ព្រោះនៅក្នុងផ្ទះបាយមានសុទ្ធតែប្រដាប់ប្រដាល់គ្រោះថ្នាក់ ដែលអាចធ្វើឱ្យកូនរបួសបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)