ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែចៀសវាង ទើបអាចបង្កើនមនោសញ្ចេតនាអ្នកទាំងពីរបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មិនថាស្ថិតក្នុងស្ថានភាពណាទេ រឿងចាស់ៗដែលមិនល្អទាំងឡាយ អ្នកមិនគួរលើកឡើងមកឡើយ ជាពិសេស ក្នុងពេលដែលអ្នកឈ្លោះគ្នាតែម្តង។
- នៅមុខកូន មិនគួរឈ្លោះគ្នាដូចជាមនុស្សមិនដឹងខ្យល់នោះទេ ព្រោះអាចធ្វើឲ្យកូនខ្លាចខ្លាំង ដោយអាចបង្កបានជាជំងឺផ្លូវចិត្ត។ ជាហេតុដែលធ្វើឲ្យស្រមោលមួយនេះស្ថិតជាប់ខ្លួនកូនជានិច្ច មិនងាយចេញឡើយ។
- នៅទីសាធារណៈ មិនថាមានរឿងធ្ងន់ធ្ងរបែបណាទេ ក៏អ្នកមិនគួរស្រែកដាក់គ្នាដែរ ដោយគួរតែចេះគោរពគ្នា ទើបមិនធ្វើឲ្យអាប់អោនកិត្តិយសអ្នកទាំងពីរ។
- នៅពេលដែលអ្នកឈឺ មិនគួរបន្តឈ្លោះគ្នាទៀតទេ ដោយគួរតែចេះបារម្ភ យកចិត្តទុកដាក់គ្នា ហើយមើលថែទាំងគ្នាឲ្យបានល្អ ទើបអាចរក្សាមនោសញ្ចេតនាបាន។
- ពេលដែលឈ្លោះ មិនគួររត់ទៅប្តឹងអ្នកផ្ទះឡើយ ព្រោះអាចធ្វើឲ្យពួកគាត់បារម្ភខ្វាយខ្វល់នឹងអ្នក។ ដូចនេះ អ្នកគួរតែដោះស្រាយខ្លួនឯង ទើបមិនបង្ករឿងកាន់តែធំ។
- ពេលដែលឈ្លោះ អ្នកមិនគួរគប់របស់ចោលឡើយ ដោយឈ្លោះតែមាត់បានហើយ ព្រោះការគប់របស់ចោល អាចបំផ្លាញមនោសញ្ចេតនាអ្នកយ៉ាងងាយជាទីបំផុត។
- មិនថាអ្នកឈ្លោះគ្នាខ្លាំងយ៉ាងណាទេ អ្នកមិនគួរចាកចេញពីផ្ទះឡើយ ព្រោះនៅពេលដែលអ្នកហ៊ានចាកចេញ មនោសញ្ចេតនាអ្នកទាំងពីរអាចនឹងជួបបញ្ហាកាន់តែខ្លាំង។
- ពាក្យដែលមិនល្អ អ្នកមិនគួរនិយាយចេញមកឡើយ ព្រោះវាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាទេ ថែមទាំងអាចធ្វើឲ្យអ្នកទាំងពីរងាយបែកបាក់គ្នាណាស់។
- ការប្រើអំពើហិង្សាដាក់គ្នា គឺជារឿងដែលអ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះវាអាចបំផ្លាញមនោសញ្ចេតនាអ្នកទាំងស្រុង។
- មិនថាឈ្លោះខ្លាំងយ៉ាងណាទេ ពាក្យថាលេងលែសគ្នា មិនគួរនិយាយចេញមកឡើយ ព្រោះពាក្យនេះអាចក្លាយជារឿងពិត ដោយមិនងាយកែប្រែមកវិញឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)