ខៀវភ្នែក គឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងលើកុមារដែលលេងកីឡា។ ករណីភាគច្រើនអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែដើម្បីសុវត្ថិភាព ខ្ញុំសូមធ្វើការណែនាំអំពីវិធីព្យាបាលដូចខាងក្រោមនេះសម្រាប់ករណីខៀវភ្នែក៖
- ចូរប្រើប្រាស់ការស្អំទឹកកករយៈពេល ២០នាទីម្តង ជារៀងរាល់ម៉ោង ដើម្បីបន្ថយការហើម និងឈឺចាប់
- ចូរប្រើប្រាស់ដុំទឹកកករុំកន្សែងបើសិនជាមិនមានថង់ទឹកកកទេនោះ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- មិនត្រូវប្រើប្រាស់សាច់ឆៅដើម្បីស្អំពីលើភ្នែកដែលខៀវទេ ព្រោះវាអាចធ្វើឲ្យបាក់តេរីចេញពីសាច់ បង្ករោគក្នុងផ្នែកបាន
- ចូរចៀសវាងការប៉ះពាល់នឹងកីឡាទាំងអស់រហូតដល់របួសជាស្រួលបួលហើយ
- បើសិនជាការហើម និងឈឺចាប់មិនស្រួលបួលវិញក្នុងរយៈពេលពីរបីថ្ងៃទេ ចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យបន្ថែម៕