ជំងឺកូនក្រៅស្បូនកើតឡើងនៅពេលដែលមេជីវិតញីឈ្មោលដែលរលាយចូលគ្នារួចហើយ មានការលូតលាស់នៅក្រៅស្បូន ដែលភាគច្រើនកើតឡើងក្នុងបំពង់ដៃស្បូនតែម្តង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទារកដែលលូតលាស់នោះនឹងធ្វើឲ្យបំពង់ដៃស្បូនទៅជាបែក ដែលរឿងនេះនឹងនាំឲ្យមានការធ្លាក់ឈាមរហូតដល់ស្លាប់បានបើសិនជាមិនមានការព្យាបាលដោយវះកាត់ជាបន្ទាន់ទេ។
ពាក់កណ្តាលនៃស្រ្តីទាំងអស់ដែលមានជំងឺកូនក្រៅស្បូនគឺមិនបានដឹងអំពីកត្តាប្រឈមមុខនឹងជំងឺនេះឡើយ ប៉ុន្តែកត្តាប្រឈមមុខដែលធ្វើឲ្យស្រ្តីងាយនឹងកើតជំងឺកូនក្រៅស្បូននៅពេលមានផ្ទៃពោះមានដូចជា៖
- ធ្លាប់មានជំងឺកូនក្រៅស្បូនពីមុនមក
- ធ្លាប់ធ្វើការវះកាត់នៅបំពង់ដៃស្បូនពីមុនមក
- ធ្លាប់វះកាត់នៅអាងត្រគាក ឬពោះពីមុនមក
- កំពុងមានជំងឺកាមរោគ
- ជំងឺរលាកក្នុងអាងត្រគាក
- ជំងឺអង់ដូម៉ែត្រ
- ជក់បារី(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- អាយុចាប់ពី ៣៥ឆ្នាំឡើងទៅ
- ធ្លាប់មានប្រវត្តិមិនអាចមានកូនពីមុនមក
- ប្រើប្រាស់បច្ចេកវិទ្យាជំនួយដល់ការមានផ្ទៃពោះដូចជា ការបង្កកំណើតបែបសិប្បនិមិត្ត៕