មនុស្សជាច្រើនតែងជួបបញ្ហាស្បែកស្ងួតនេះ ជាពិសេសនៅពេលមានការប្រែប្រួលអាកាសធាតុតែម្តង។ ប៉ុន្តែទម្លាប់ថែរក្សាសុខភាពដូចៗគ្នាមិនអាចមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយ ខ្ញុំសូមណែនាំអំពីវិធីបង្ការស្បែកស្ងួតមួយចំនួនដូចខាងក្រោមនេះ៖

  • ចូរងូតទឹកក្នុងបន្ទប់ទឹក ដោយបិទទ្វារជានិច្ច
  • ចូរកាត់បន្ថយពេលវេលាងូតទឹកមកត្រឹម ១០នាទី និងប្រើប្រាស់ទឹកក្តៅឧណ្ហៗជំនួសទឹកក្តៅវិញ
  • ចូរប្រើវិធីលាងសម្អាតរាងកាយជាមួយនឹងសាប៊ូគ្មានក្លិនច្រើន ដោយថ្នមៗ
  • ចូរប្រើក្រែមផ្តល់សំណើមសម្រាប់លាបលើបបូរមាត់(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ចូរប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលគ្មានក្លិនក្រអូប។ ចូរចៀសវាងសាប៊ូបំបាត់ក្លិន និងផលិតផលស្បែកដែលមានជាតិអាលកុល Retinoids ឬ Alpha-hydroxy Acid។ 
  • ចូរស្លៀកពាក់សម្លៀកបំពាក់ដែលធ្វើឡើងដោយក្រណាត់កាតុង និងគ្មានបង្កការរលាក
  • នៅរដូវរងារ ចូរប្រើប្រាស់ផលិតផលផ្តល់សំណើមក្នុងបន្ទប់ផង៕