ការវិភាគសាច់ គឺជាការច្រឹបយកជាលិកា ឬសាច់កន្លែងណាមួយនៃរាងកាយដើម្បីពិនិត្យរកមើលជំងឺ ជាពិសេសមហារីកតែម្តង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វិធីមួយនេះក៏ត្រូវបានគេប្រើប្រាស់ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺផ្សេងៗទៀតដែរដូចជា ការបង្ករោគ ជាដើម។
ការច្រឹបសាច់ទៅវិភាគមួយចំនួនគឺធ្វើឡើងដោយការប្រើម្ចុរតូចមួយច្រឹប ខណៈពេលវិធីសាស្រ្តផ្សេងទៀត ត្រូវការវះកាត់យកដុំសាច់ទាំងមូលទៅមើលតែម្តង។
ការត្រៀមខ្លួនសម្រាប់ការវិភាគសាច់នេះ មានការប្រែប្រួលទៅតាមវិធីដែលគេច្រឹបសាច់នោះដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ការប្រើប្រាស់ម្ជុរដើម្បីច្រឹបសាច់ទៅវិភាគគឺមិនមានការត្រៀមអ្វីច្រើនឡើយ ខណៈពេលដែលការវះកាត់ជាទូទៅ គឺមានការត្រៀមខ្លួនច្រើន ហើយក៏តម្រូវឲ្យមិនញ៉ាំអាហារ ឬទឹកជាច្រើនម៉ោងដែរមុនពេលធ្វើ។ ករណីខ្លះត្រូវការសម្រាកក្នុងមន្ទីរពេទ្យថែមទៀត៕