សម្រាប់មនុស្សភាគច្រើន ការនៅក្នុងបន្ទប់សូណា គឺជាមធ្យោបាយមួយនៃជិវិតរស់នៅ។ ខណៈពេលដែលអ្នកចូលក្នុងបន្ទប់សូណាក្រោយពីហាត់ប្រាណរួច តែវាក៏អាចផ្តល់ជាអត្ថប្រយោជន៍ចំពោះសុខភាពច្រើនដែរ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះតើអ្នកគួរតែចំណាយពេលយូរប៉ុណ្ណាក្នុងបន្ទប់សូណា ហើយគួរតែចូលញឹកញាប់ប៉ុណ្ណាទៅ? 

បើសិនជាអ្នកមិនធ្លាប់ចូលក្នុងបន្ទប់សូណាពីមុនទេ យកល្អគួរតែចាប់ផ្តើមវាបន្តិចម្តងៗវិញដូចជា៖

  • សម្រាប់អ្នកទើបតែចាប់ផ្តើម៖ មិនត្រូវចូលក្នុងនោះយូរជាង ៥ ទៅ ១០នាទីក្នុងមួយដងឡើយ
  • ក្រោយពីហាត់ប្រាណរួច៖ ចូររងចាំយ៉ាងហោចណាស់ ១០នាទីមុននឹងចូលបន្ទប់សូណាក្រោយពីហាត់ប្រាណរួច
  • សម្រាប់ការចូលយូរបំផុត៖ មិនត្រូវសង្ងំក្នុងបន្ទប់សូណាយូរជាង ១៥នាទីក្នុងមួយដងឡើយ។

អ្នកជំនាញនិយាយថា កាលណាអ្នកសម្ងំក្នុងបន្ទប់សូណាកាន់តែយូរ អ្នកកាន់តែប្រឈមនឹងការខ្សោះជាតិទឹក ដូច្នេះក្បួនទូទៅសម្រាប់នៅក្នុងបន្ទប់សូណា គួរតែពី ១៥ ទៅ ២០នាទីបានហើយ។ អ្នកក៏អាចចេញពីបន្ទប់សូណាដែរបើសិនជាមានអារម្មណ៍ក្តៅខ្លាំងគ្រប់គ្រាន់ហើយ។ 

ខណៈពេលដែលបន្ទប់សូណាគឺជាបន្ទប់ដ៏ពេញនិយមសម្រាប់បន្ធូរអារម្មណ៍ តែវាអាចផ្តល់ប្រយោជន៍ដល់សុខភាពផ្សេងៗទៀតដូចជា៖(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

  • ពង្រឹងដល់មុខងារបេះដូង
  • បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល
  • បន្ថយការប្រឈមនឹងភាពភ្លេចភ្លាំង
  • បន្ថយការរលាក និងឈឺសាច់ដុំ។

យកល្អគួរតែកត់សម្គាល់ថា វាតែងតែមានការប្រឈមមុខធ្ងន់ធ្ងរជាច្រើននៅពេលសង្ងំក្នុងបន្ទប់សូណា ដូចជា ការខ្សោះជាតិទឹក និងបន្ថយលទ្ធភាពនៃការមានកូនរបស់បុរសយ៉ាងខ្លាំងក្លាដែរ។ ខណៈពេលដែលបន្ទប់សូណាជាទូទៅមានសុវត្ថិភាព តែយកល្អគួរតែប្រាកដថា អ្នកប្រើប្រាស់វាបានយ៉ាងត្រឹមត្រូវហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង