បើសិនជាអ្នកមានបញ្ហាឈឺ ឬរមាស់ក្នុងបំពង់ករយូរជាងពីរថ្ងៃ នោះវាអាចជាការបង្ករោគដោយបាក់តេរីក្នុងបំពង់ករហើយ ឬហៅថា Strep Throat។ ខណៈពេលដែលវីរុស គឺជាមូលហេតុញឹកញាប់បំផុតនៃការឈឺបំពង់ករ តែបាក់តេរីក៏មានដែរ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បាក់តេរីនោះឈ្មោះថា Streptococcus Pyogenes (Group A Streptococcus) ហើយក៏មានអត្រានៃការឆ្លងខ្ពស់ផងដែរ។ 

តើអ្នកអាចមានការឈឺបំពង់ករ Strep Throat ដោយមិនក្តៅខ្លួនដែរទេ?

ចម្លើយគឺថា អាចដែរ។ ស្ថិតត្រង់ចំណុចនេះ គ្រូពេទ្យនឹងពិនិត្យទៅលើអាការៈ ៥ចំណុចសម្រាប់ដំណាក់កាលដំបូងនៃការកំណត់រោគវិនិច្ឆ័យ Strep Throat ដូចជា៖

  1. អត់ក្អក៖ បើសិនជាអ្នកមាន Strep Throat តែអត់ក្អក វាអាចជាសញ្ញាមួយ
  2. ហើមកូនកណ្តុរ៖ បើសិនជាកូនកណ្តុរនៅកញ្ចឹកកខាងមុខហើម វាអាចជាសញ្ញាមួយ
  3. ក្រពេញអាមីដាសមានស្នាមសៗ៖ បើសិនក្នុងមាត់ឃើញមានស្នាមសៗនៅលើក្រពេញអាមីដាស វាអាចជាសញ្ញាមួយ
  4. កន្ទួលរមាស់៖ បើសិនជាកន្ទួលរមាស់ (តូចៗ ក្រហមៗ) កើតមាននៅក្រអូមមាត់ខាងលើ វាក៏អាចជាសញ្ញាមួយដែរ
  5. ក្តៅខ្លួន៖ បើសិនជាអ្នកកំពុងតែក្តៅខ្លួន វាអាចជាសញ្ញាមួយទៀត។

កាលណាអ្នកមានអាការៈខាងលើនេះកាន់តែច្រើន ឱកាសមាន Strep Throat កាន់តែខ្ពស់។ ប៉ុន្តែអ្នកក៏អាចមានអាការៈទាំងអស់ខាងលើ ហើយក៏ប្រាកដថាមាន Strep Throat ដែរ។ មធ្យោបាយដ៏ល្អបំផុតដើម្បីច្បាស់គឺតាមរយៈការធ្វើតេស្ត ដោយការជូតយកសំណាកក្នុងបំពង់កដើម្បីពិនិត្យនៅមន្ទីរពិសោធន៍។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

តើវាអាចមានអត្រាឆ្លងខ្ពស់ទេបើសិនជាមាន Strep Throat ដោយមិនក្តៅខ្លួនអ៊ីចឹង?

បើសិនជាអ្នកមាន Strep Throat អ្នកកំពុងតែជាមេចម្លងដល់អ្នកដទៃខ្ពស់ហើយ ដោយមិនខ្វល់ថា អ្នកមានអាការៈក្តៅខ្លួនឬអត់ឡើយ។ បើសិនជាគ្រូពេទ្យចេញជាថ្នាំផ្សះឲ្យអ្នកប្រើ អ្នកក៏គួរតែចាប់ផ្តើមមានអារម្មណ៍ល្អវិញក្នុងរយៈពេលប្រើប្រាស់បានមួយថ្ងៃពីរក្រោយដែរ។ អ្នកនឹងមិនអាចចម្លងទៅអ្នកដទៃទេ ក្រោយពីចាប់ផ្តើមព្យាបាលជំងឺនេះនៅរយៈពេល ២៤ម៉ោងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលឈប់ប្រើថ្នាំផ្សះលឿនពេក អាចធ្វើឲ្យមិនអាចសម្លាប់បាក់តេរីបានអស់ ហើយក៏ជាអ្វីដែលធ្វើឲ្យអ្នកស៊ាំនឹងថ្នាំផ្សះផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង