ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើនក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារមិនប្រក្រតី វាអាចបណ្ដាលឲ្យមានការផលិតអ័រម៉ូនលើសកម្រិត ឬតិចជាងតម្រូវការរាងកាយ។ ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជា ការប្រែប្រួលភ្លាមៗនៃទម្ងន់, អារម្មណ៍ប្រែប្រួល, បញ្ហាស្បែក និងសូម្បីតែជំងឺមហារីកសុដន់។ ប៉ុន្តែកុំបារម្ភ! អ្នកអាចរក្សាសុខភាពក្រពេញទីរ៉ូអ៊ីតបានតាមរយៈការទទួលទានអាហារ។ ថាតើអាហារបែបណាខ្លះទៅជួយបង្កើនសុខភាពក្រពេញទីរ៉ូអ៊ីត? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអាចជួយរក្សាសុខភាពក្រពេញទីរ៉ូអ៊ីត ៖

១. សាច់មាន់ ៖ មានផ្ទុកសម្បូរទៅដោយអាមីណូអាស៊ីត ជាពិសេស tyrosine និង dopamine ដែលចាំបាច់ណាស់ជួយក្នុងការគ្រប់គ្រងទម្ងន់។ កង្វះ  tyrosine  ក្នុងរបបអាហារអាចបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតប្រែជាមិនសូវសកម្ម ខណៈដែលកង្វះ dopamine ផ្សារភ្ជាប់ជាមួយទម្ងន់ និងចំណង់អាហារ។

២. បន្លែស្លឹកពណ៌បៃតងចាស់ ៖ រាល់បន្លែស្លឹកបៃតងចាស់សុទ្ធតែមានប្រសិទ្ធិភាពជួយបង្កើនសុខភាពក្រពេញទីរ៉ូអ៊ីត! នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតិដែក, វីតាមីន A, B, C, សារធាតុប្រឆាំងអុកស៊ីតកម្ម និងម៉ាញ៉េស្យូម។ បន្លែប្រភេទនេះមិនត្រឹមតែផ្ដល់នូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដែលក្រពេញទីរ៉ូអ៊ីតត្រូវការប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជួយរក្សាសុខភាពរាងកាយទាំងមូលផង
ដែរ។

៣. ស៊ុត ៖ មិនថាអ្នកទទួលទានពងមាន់ ឬពងទានោះទេ គឺសុទ្ធតែមានប្រយោជន៍យ៉ាងប្រសើរចំពោះការរំលាយអាហារ។ ផ្នែកពណ៌លឿងនៃស៊ុតជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗ រួមបញ្ចូលទាំងអាស៊ីតខ្លាញ់ចាំបាច់, វីតាមីន និងសារធាតុ choline សម្រួលដល់ការដុតរំលាយអាហារក្នុងរាងកាយ និងកម្ចាត់ខ្លាញ់មិនល្អជុំវិញថ្លើម។ ការទទួលទានស៊ុតឱ្យបាន ២ គ្រាប់ក្នុងមួយថ្ងៃក៏ជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលផងដែរ។

៤. ត្រី ៖ ត្រី ជាប្រភពដ៏ប្រសើរនៃជាតិអ៊ីយ៉ូដដែលចាំបាច់ណាស់សម្រាប់ក្រពេញទីរ៉ូអ៊ីតដើម្បីផលិតអ័រម៉ូន។

៥. គ្រាប់ធញ្ញជាតិ ​និងគ្រាប់ពូជ ៖ គ្រាប់អាល់ម៉ុន, គ្រាប់ស្វាយចន្ទី និងគ្រាប់ល្ពៅ ជាដើមមានផ្ទុកសម្បូរទៅដោយជាតិដែក និងសេលេញ៉ូមដែលជួយគាំពារសុខភាពក្រពេញទីរ៉ូអ៊ីត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង