ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទឹក៣ប្រភេទដែលអ្នកមិនគួរងូត។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរប្រើទឹកក្តៅពេកមកងូតទេ ព្រោះវាអាចធ្វើឲ្យអ្នកថប់ទ្រូង បេះដូងលោតញាប់ ឬវិលមុខជាដើម។ ប្រសិនជាធ្ងន់ធ្ងរ នឹងអាចធ្វើឲ្យសម្ពាធឈាមអ្នកចុះទាប ដោយធ្វើឲ្យអ្នកសន្លប់បាន។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នកផងដែរ។ ដូចនេះ អ្នកមិនគួរប្រើទឹកក្តៅពេកមកងូតនោះទេ។
- ក្រោយអ្នកផឹកស្រារួច ក៏មិនគួរងូតទឹកដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់បេះដូង ខួរក្បាល ក្រលៀន និងផ្នែកជាច្រើនទៀត ដោយធ្វើឲ្យខ្វះឈាម និងខ្វះអុកស៊ីសែន។ ជាហេតុដែលធ្វើឲ្យសុខភាពរបស់អ្នកងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- ក្រោយពេលដែលអ្នកប្រើខួរក្បាលខ្លាំង និងហាត់ប្រាណរួច ក៏មិនគួរងូតទឹកភ្លាមដែរ ព្រោះវាអាចធ្វើឲ្យឈាមរត់ទៅផ្គត់ផ្គង់ខួរក្បាលមិនបានគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យអ្នកវិលមុខបាន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់បេះដូងផងដែរ។ ដូចនេះ ក្រោយពេលដែលហាត់ប្រាណរួច អ្នកមិនគួរងូតទឹកភ្លាមនោះទេ៕