ទំនាក់ទំនងមិត្តភក្តិដ៏ល្អ គឺជារឿងសំខាន់សម្រាប់បង្កើតនូវចរិកលក្ខណៈ និងការស្រឡាញ់ខ្លួនឯងរបស់កូនអ្នក។ នៅពេលកូនធំឡើង ខណៈពេលដែលឪពុកម្តាយមិនអាចជ្រើសរើសមិត្តភក្តិឲ្យគេបាន គេក៏អាចលេងជាមួយមនុស្សជាច្រើនដើម្បីសាងមិត្តភាពនឹងគ្នាបានដែរ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះឪពុកម្តាយគួរតែណែនាំកូនដូចខាងក្រោមនេះដើម្បីគេអាចចេះបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិបានកាន់តែល្អ៖

  • ធ្វើការអប់រំកូនអ្នកនូវអ្វីដែលបង្កើតបានជាមិត្តភក្តិដ៏ល្អម្នាក់។ នៅពេលកូនរៀនសូត្រដឹងថា មិត្តភក្តិល្អគឺគោរពគ្នាទៅវិញទៅមក ចូរធ្វើទៅតាមក្បួន និងជួយគេទៅតាមតម្រូវការចាំបាច់ ពេលនោះគេនឹងអាចទទួលបានមិត្តភក្តិកាន់តែល្អ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ធ្វើខ្លួនជាគំរូដ៏ល្អមួយតាមរយៈការបញ្ជាក់អំពីជំនាញទំនាក់ទំនងដ៏ល្អជាមួយប្តីឬប្រព័ន្ធ និងបង្កើតពេលវេលាដើម្បីសាងទំនាក់ទំនងជាមួយមិត្តភក្តិស្និទ្ធស្នាលរបស់អ្នកផង
  • ចូរនិយាយជាមួយកូនអំពីអ្វីដែលបញ្ជាក់ថា ជាមិត្តភក្តិល្អ និងអ្វីដែលមិនមែនជាមិត្តភក្តិល្អ
  • ចូរនិយាយជាមួយកូនអំពីសកម្មភាពដែលស្រែកខ្លាំងៗដា់គ្នា ដូច្នេះគេអាចសម្គាល់ដឹង ហើយក៏មិនចង់ចូលរួមសកម្មភាពបែបហ្នឹងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង