ជាតិជ័ររបស់ស្រោមអនាម័យប្រហែលជាអាចមាននៅក្នុងផលិតផលជាច្រើនដូចជា ប៉េតប៉ោង ស្រោមដៃលាងចាន កងដៃជ័រ តុក្តតាជ័រ ក្បាលដោះបៅលេង និងស្គុតបិតជាដើម។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកមានប្រតិកម្មអាឡែហ្ស៊ីនឹងស្រោមអនាម័យមែន ការប៉ះពាល់វាអាចធ្វើឲ្យមានប្រតិកម្មច្រើនចាប់ពី កណ្តាស ក្អក ឡើងកន្ទួលរមាស់ និងតឹងទ្រូង រហូតដល់ស្យុកទៀតក៏មាន (Aanphylactic Shock)។ ដូច្នេះដើម្បីគ្រប់គ្រងការមានប្រតិកម្មអាឡែហ្ស៊ីបែបនេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយនឹងស្រោមអនាម័យ
- បើសិនជាអ្នកធ្វើការក្នុងកន្លែងថែទាំអ្នកជំងឺ ចូរប្រាកដថា មនុស្សគ្រប់គ្នាជុំវិញអ្នកពាក់ស្រោមអនាម័យមិនមែនធ្វើពីជ័រទេ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរពាក់ស្លាក់សម្គាល់ថា អ្នកមានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរក្នុងខ្លួននៅពេលប៉ះពាល់ស្រោមអនាម័យ
- ចូរពិគ្រោះជាមួយគ្រូពេទ្យលើការប្រើប្រាស់ថ្នាំដើម្បីសង្គ្រោះបន្ទាន់៕