កុមារម្នាក់ក្នុងចំណោមកុមារ ១០០០នាក់ គឺមានការរលាកសន្លាក់រ៉ាំរ៉ៃមួយចំនួនក្នុងខ្លួនពួកគេ។ ការរលាកសន្លាក់អាចកើតឡើងលើកុមារគ្រប់វ័យ ថ្វីបើវាកម្រកើតឡើងក្នុងរយៈពេល ៦ខែដំបូងនៃជីវិតក៏ដោយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅសហរដ្ឋអាមេរិក មានជំងឺសន្លាក់មួយប្រភេទដែលកើតឡើងញឹកញាប់លើកុមារគឺ Juvenile Idiopathic Arthritis (JIA) ដែលជាជំងឺរលាកសន្លាក់លើកុមារ និងមិនដឹងមូលហេតុ។ 

អាការៈធម្មតារបស់វាមានដូចជា ពិបាកដើរ គាំងសន្លាក់ពេលភ្ញាក់ពីគេង មិនចង់ធ្វើអ្វីបើសិនជាត្រូវការប្រើប្រាស់ដៃ ឬជើង សកម្មភាពមានការថយចុះ ក្តៅខ្លួន និងហើមសន្លាក់។ បើសិនជាកូនអ្នកមានបញ្ហា JIA មែន យកល្អគួរតែធ្វើដូចខាងក្រោម៖

  • រក្សាលក្ខណៈផ្នត់គំនិតវិជ្ជមាន
  • ពិចារណាទៅលើការព្យាបាលដោយចលនា ដើម្បីបង្កើនចលនារបស់សន្លាក់ បន្ថយការឈឺចាប់ និងបង្កើនភាពរឹងមាំរបស់ដៃជើងឡើងវិញ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ចូរស្វែងយល់ពីកន្លែងដែលមានការស្នាក់នៅជាពិសេសនៅតាមសាលាផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង