រដូវផ្ការីក និងរដូវក្តៅប្រហែលជាអាចមានអាកាសធាតុក្តៅតិចៗ ប៉ុន្តែវាក៏អាចធ្វើឲ្យមនុស្សយើងច្រើនតែកណ្តាស និងក្អកផងដែឬ ជាពិសេសអ្នកដែលមានបញ្ហាអាឡែហ្ស៊ីនឹងលម្អងផ្កាតាមរដូវកាលតែម្តង។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា លម្អងផ្កានឹងហុយលើបរិយាកាសច្រើននៅចន្លោះម៉ោង ៥ព្រឹកដល់ម៉ោង ១០ព្រឹក និងនៅក្នុងអាកាសធាតុដែលស្ងួត ក្តៅ ហើយមានខ្យល់បកច្រើន។ យ៉ាងណាមិញដើម្បីកុំឲ្យមានបញ្ហាអាឡែហ្ស៊ីនឹងលម្អងផ្កា អ្នកគួរតែ៖
- នៅក្នុងផ្ទះនៅចន្លោះម៉ោង ៥ព្រឹក ដល់ ១០ព្រឹក
- ចូរចេញទៅខាងក្រៅលេងនៅពេលរសៀល ឬក្រោយមេឃភ្លៀងមួយមេធំហើយ
- ចូរបិតបង្អួចផ្ទះ និងឡានឲ្យជិតល្អដើម្បីបន្ថយការប៉ះពាល់នឹងលម្អងផ្កា
- ចូរនៅក្នុងកន្លែងត្រជាក់ ចូរប្រើប្រាស់ម៉ាស៊ីនត្រជាក់ខណៈពេលចៀសវាងការបើកបង្អួច និងកង្ហា(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរដឹងថា លម្អងផ្កាអាចចូលក្នុងផ្ទះតាមរយៈមនុស្ស និងសត្វចិញ្ចឹម
- បើសិនជាអាច ចូរប្រើម៉ាស៊ីនអ៊ុតសម្លៀកបំពាក់អូតូម៉ាតិច ចៀសជាងការហាលខោអាវនៅខាងក្រៅផ្ទះ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855