ជាធម្មតាក្នុងខ្លួនរបស់មនុស្សយើងមានកូឡេស្តេរ៉ុលពីរប្រភេទគឺ កូឡេស្តេរ៉ុលល្អ (HDL) និង កូឡេស្តេរ៉ុលអាក្រក់ (LDL)។ ដោយសារតែអត្ថបទមួយនេះ យើងនឹងជីកកកាយតែករណីកូឡេស្តេរ៉ុលអាក្រក់ប៉ុណ្ណោះ ដូច្នេះមិននិយាយបកស្រាយអំពីកូឡេស្តេរ៉ុលល្អឡើយ។

ជាធម្មតា កូឡេស្តេរ៉ុលអាក្រក់ ត្រូវបានគេរកឃើញថាមានពីរប្រភេទទៀតដូចជា LDL (Low-density Lipoprotein) និង VLDL (Very Low-density Lipoprotein) ដែលវាទាំងពីរប្រភេទនេះស្ថិតក្នុងសរសៃឈាមទាំងអស់។ ពាក្យថា Lipoprotein គឺជាការផ្សំចូលគ្នានៃប្រូតេអ៊ីន និងខ្លាញ់ច្រើនប្រភេទ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាមាននាទីដឹកនាំកូឡេស្តេរ៉ុល និងខ្លាញ់ Triglycerides ក្នុងចរន្តឈាម។ កូឡេស្តេរ៉ុលគឺជាជាតិខ្លាញ់មួយប្រភេទដែលចាំបាច់ក្នុងការបង្កើតជាកោសិកា។ ក្នុងខ្លួនមនុស្សយើង កន្លែងដែលផលិតកូឡេស្តេរ៉ុលច្រើនបំផុតគឺនៅក្នុងថ្លើម។ ចំណែកឯ Triglycerides វិញ គឺជាខ្លាញ់មួយប្រភេទដែលត្រូវបានប្រើប្រាស់ដើម្បីរក្សាកម្លាំងថាមពលបន្ថែមក្នុងកោសិកា។ ដូច្នេះអត្ថបទនេះ ខ្ញុំនឹងបង្ហាញខ្លីៗអំពីភាពខុសគ្នាដូចម្តេចខ្លះនៃ កូឡេស្តេរ៉ុលអាក្រក់ទាំងពីរនេះ។ 

VLDL  

VLDL ត្រូវបានបង្កើតឡើងដោយថ្លើម ដើម្បីដឹកនាំខ្លាញ់ Triglycerides ក្នុងរាងកាយ។ វាត្រូវាបនបង្កើតឡើងដោយសារធាតុជាច្រើនដូចជា 

  • កូឡេស្តេរ៉ុល ១០ភាគរយ
  • Triglyceride ៧០ភាគរយ
  • ប្រូតេអ៊ីន ១០ភាគរយ
  • ខ្លាញ់ផ្សេងៗទៀត ១០ភាគរយ។

ការដែលញ៉ាំកាបូអ៊ីដ្រាត ឬស្ករច្រើនជាងតម្រូវការរំលាយចោលវិញ អាចធ្វើឲ្យចំនួន Triglycerides កើនឡើងច្រើនក្នុងឈាម ហើយក៏ធ្វើឲ្យចំនួន VLDL កើនឡើងក្នុងឈាមផងដែរ។ ចំនួន Triglycerides ដែលលើសត្រូវបានរក្សាទុកក្នុងកោសិកាខ្លាញ់ និងបញ្ចេញនៅពេលក្រោយទៀតនៅពេលមានតម្រូវការថាមពលបន្ថែម។ 

ការឡើងខ្ពស់របស់ខ្លាញ់ Triglycerides មានជាប់ទាក់ទងនឹងការកើតជាកំណករឹងជាប់ក្នុងជញ្ជាំងសរសៃឈាមអាក់ទែ ដែលវាអាចរបេះចេញ និងបង្កើនការប្រឈមខ្ពស់នឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ រឿងនេះត្រូវបានអ្នកជំនាញជឿថា ដោយសារតែ៖

  • ការរលាកកើនឡើង
  • សម្ពាធឈាមកើនឡើង
  • មានការប្រែប្រួលដល់ភ្នាសរសៃឈាម
  • ចំនួនកូឡេស្តេរ៉ុលល្អចុះទាប

LDL

មាន VLDL ខ្លះក៏ត្រូវបានបោសសម្អាតចេញពីចរន្តឈាមដែរ។ ចំណែកអ្វីដែលនៅសល់នឹងបំលែងខ្លួនទៅជា LDL វិញតាមរយៈអង់ស៊ីមជាច្រើនក្នុងឈាម។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)LDL មិនសូវមានខ្លាញ់ប្រភេទ Triglycerides ទេ ហើយក៏មានចំនួនកូឡេស្តេរ៉ុលច្រើនជាងក្នុង VLDL ដែរ។ LDL ត្រូវបានបង្កើតឡើងដោយសមាសធាតុដូចខាងក្រោមនេះ៖

      • កូឡេស្តេរ៉ុល ២៦ភាគរយ
      • Triglycerides ១០ភាគរយ
      • ប្រូតេអ៊ីន ២៥ភាគរយ
      • ខ្លាញ់ផ្សេងៗទៀត ១៥ភាគរយ។

កាលណាក្នុងឈាមមាន កូឡេស្តេរ៉ុលច្រើនពេក វានឹងបង្កើតជា LDL កាន់តែច្រើន ហើយរឿងនេះក៏ជាប់ទាក់ទងនឹងការកើតជាកំណកឈាមក្នុងសរសៃឈាមអាក់ទែដែរ។ រឿងនេះនាំឲ្យកើតជាបញ្ហាក្រិនរឹងសរសៃឈាម រួចក៏ធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

មនុស្សយើងភាគច្រើនគឺធ្វើតេស្តរកមើលចំនួន LDL ដែលជាសញ្ញាបញ្ជាក់អំពីកូឡេស្តេរ៉ុលអាក្រក់ ហើយក៏ត្រូវបានគេចាត់ទុកថាជា ខ្លាញ់ក្នុងសរសៃឈាមផងដែរ ក្នុងពេលពិនិត្យជំងឺម្តងៗ។ សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា សម្រាប់មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យកូឡេស្តេរ៉ុលជារៀងរាល់ ៤ ទៅ ៦ឆ្នាំម្តង។ ចំពោះ VLDL វិញគឺមិនមានតេស្តអ្វីអាចកំណត់ដឹងពីវានៅឡើយទេ ប៉ុន្តែគេអាចមើលចំនួនខ្លាញ់ Triglycerides វិញបាន។ 

ធ្វើដូចម្តេចទើបអាចបញ្ចុះទាំង VLDL និង LDL បានទៅ?

វិធីសាស្រ្តក្នុងការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ទាំងពីរនេះ គឺមិនខុសគ្នាទេ ដោយអ្នកគ្រាន់តែបង្កើនសកម្មភាពរាងកាយ និងញ៉ាំអាហារផ្តល់សុខភាពគ្រប់ប្រភេទប៉ុណ្ណោះ។ ការផ្តាច់បារី និងបន្ថយគ្រឿងស្រវឹង អាចមានប្រយោជន៍ផងដែរ។ គ្រូពេទ្យគឺជាមនុស្សដ៏ពិសេសបំផុតក្នុងការណែនាំអ្នកចំពោះរឿងនេះ។ យកល្អគួរតែធ្វើទៅតាមគន្លឹះខាងក្រោមនេះក្នុងការបញ្ចុះ VLDL និង LDL៖

  • ញ៉ាំសណ្តែកដី ផ្លែប័រ និងត្រីអាស៊ីតខ្លាញ់អូមេហ្គាបី ដូចជាត្រីសាលម៉ុងជាដើម
  • ចូរចៀសវាងខ្លាញ់ប្រភេទ Saturated Fats ដែលមានក្នុងអាហារដូចជា សាច់គោ ឬប័រជាដើម
  • ចូរហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង