មឺមត្រាវ គឺជាអាហារមួយប្រភេទសម្បូរជាតិអាមីដុង។ នៅពេលអ្នកចម្អិនវាឆ្អិនហើយ វានឹងមានរសជាតិផ្អែម និងលក្ខណៈស្អិតៗខ្លះដូចដំឡូងអ៊ីចឹងដែរ។ មឺមត្រាវគឺជាប្រភពដ៏ឆ្លាតវៃមួយនៃជាតិសរសៃ និងជីវជាតិផ្សេងៗទៀត សម្រាប់ផ្តល់ប្រយោជន៍ដល់សុខភាពមនុស្សយើង ជាពិសេសពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមតែម្តង។ 

ថ្វីបើមឺមត្រាវគឺជាបន្លែមានជាតិអាមីដុងច្រើនក៏ដោយ តែវាក៏ផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាតពីរប្រភេទដែលមានប្រយោជន៍សម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាមដែ នោះគឺ ជាតិសរសៃ និង Resistant Starch។ ជាតិសរសៃ គឺជាកាបូអ៊ីដ្រាតមួយប្រភេទដែលក្រពះមនុស្សយើងមិនអាចរំលាយបាន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែវាមិនអាចបឺតស្រូបចូលទៅក្នុងសរសៃឈាមបាន ដូច្នេះវានឹងមិនមានឥទ្ធិពលអ្វីទៅលើជាតិស្ករក្នុងឈាមឡើយ។ វាក៏ជួយបន្ថយការរំលាយអាហារ និងការបឺតស្រូបជាតិកាបូអ៊ីដ្រាតផ្សេងៗទៀត ដើម្បីកុំឲ្យឡើងជាតិស្ករខ្ពស់ក្រោយញ៉ាំអាហារួចដែរ។ ការសិក្សាបានរកឃើញថា របបអាហារមានជាតិសរសៃខ្ពស់ ដែលផ្ទុកទៅដោយជាតិសរសៃរហូតដល់ ៤២ក្រាមក្នុងមួយថ្ងៃ អាចបន្ថយជាតិស្ករក្នុងឈាមបានរហូតដល់ដល់ ១០mg/dl លើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ 

មឺមត្រាវក៏ផ្ទុកទៅដោយជាតិអាមីដុងពិសេសមួយប្រភេទឈ្មោះថា Resistant Starch ដែលមនុស្សយើងមិនអាចរំលាយវាបានឡើយ ដូច្នេះវាក៏មិនអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ដូច្នេះនៅពេលរបស់ទាំងពីរនេះចូលគ្នា វានឹងធ្វើឲ្យមឺមត្រាវក្លាយទៅជាជម្រើសកាបូអ៊ីដ្រាតដ៏ល្អមយយ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង