ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
នារីដែលកើតក្នុងឆ្នាំរោង មានខួរក្បាលដែលវ័យឆ្លាត ប្រតិកម្មលឿន និងសង្កេតបានល្អិតល្អន់។ ជាពិសេស គេក៏អាចរៀបការជាមួយនឹងបុរសអ្នកមានផងដែរ។ ជាហេតុដែលធ្វើឲ្យគេមិនព្រួយរឿងខ្វះលុយចាយនោះឡើយ។ ដូចនេះ ក្នុងជីវភាពរស់នៅនឹងមិនស្គាល់រសជាតិលំបាកទៀតទេ។
ឆ្នាំវក
មនុស្សស្រីដែលកើតក្នុងឆ្នាំវក អត្រានៃការក្លាយជាជំទាវគឺខ្ពស់។ ជាពិសេស ក្រោយរៀបការរួច គេនឹងអាចរស់ក្នុងជីវភាពដែលពោរពេញទៅដោយសុភមង្គលខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចរស់ក្នុងផ្ទះវីឡា និងបើកបានឡានទំនើបផងដែរ។ ដូចនេះ ជីវភាពនឹងមិនចាញ់នរណាឡើយ។
ឆ្នាំច
នារីដែលកើតក្នុងឆ្នាំច មានសេចក្តីស្មោះត្រង់ មិនចេះប្រើល្បិចនោះទេ។ ជាពិសេស ក្រោយពេលដែលរៀបការរួច មិនត្រឹមតែអាចទទួលបានការស្រឡាញ់ពីប្តីទេ ថែមទាំងអាចទទួលបានការពេញចិត្តពីម្តាយក្មេកទៀតផង។ ជាហេតុដែលធ្វើឲ្យគ្រួសារអាចរស់នៅបានយ៉ាងចុះសម្រុងជាមួយគ្នាតែម្តង។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ ក្រោយរៀបការរួច អាចធ្វើឲ្យប្តីក្លាយជាអ្នកមាន។ ជាពិសេស គេក៏អាចមើលថែទាំគ្រួសារបានយ៉ាងល្អផងដែរ។ ជាហេតុដែលធ្វើឲ្យគ្រួសារមានភាពរុងរឿងខ្លាំងណាស់។ ដូចនេះ ជីវភាពក្រោយមានស្វាមីនឹងប្រែជាល្អខ្លាំងដែលអ្នកដទៃស្ងើចសរសើរខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំជូត
មនុស្សស្រីដែលកើតក្នុងឆ្នាំជូត មានខួរក្បាលដែលឆ្លាត ថែមទាំងសង្កេតបានយ៉ាងល្អ។ ជាពិសេស គេក៏មានខួរក្បាលជាអ្នកជំនួញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចក្លាយជាសេដ្ឋីនីដោយមិនដឹងខ្លួនដែរ។ ដូចនេះ ក្នុងមួយជីវិតនេះនឹងរស់តែក្នុងជីវភាពដែលសុខស្រួលតែប៉ុណ្ណោះ៕