ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី មានខួរក្បាលដែលរសរវើក ថែមទាំងមានការប្រឹងប្រែងខ្ពស់។ ជាពិសេស គេក៏មានចិត្តកត្តញ្ញូផងដែរ ដោយចេះគោរព និងស្តាប់បង្គាប់មាតាបិតាខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលគេមិនទាន់ដល់អាយុ៣៥ឆ្នាំផង នឹងអាចជោគជ័យលើការងារ ឬមុខរបរ។ ដូចនេះ គេនឹងអាចនាំបានប្រាក់ច្រើនណាស់ជូនប៉ាម៉ាក់របស់ខ្លួន។
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំរោង មានខួរក្បាលដែលឆ្លាត ថែមទាំងមានចិត្តដែលល្អ និងកត្តញ្ញូ។ ជាពិសេស ក្នុងមួយជីវិតនេះតែងតែមានអ្នកតាមជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរអាចរីកចម្រើន និងសម្រេចបានផលធំ។ ដូចនេះ ក្នុងឃ្លាំងទ្រព្យនឹងណែនទៅដោយប្រាក់ដែលក្រាស់ខ្លាំង។
ឆ្នាំវក
កូនដែលកើតក្នុងឆ្នាំវក មានចរិតដែលស្មោះត្រង់ ថែមទាំងពូកែសង្កេតបានល្អិតល្អន់ខ្លាំងណាស់។ ជាពិសេស គេក៏ស្តាប់បង្គាប់ពាក្យទូន្មានរបស់មាតាបិតាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចទទួលបានការពេញចិត្តពីចៅហ្វាយនាយក្រោយពេលដែលចេញធ្វើការផងដែរ។ ដូចនេះ ប៉ាម៉ាក់របស់គេនឹងអាចរស់នៅបានសុខស្រួលខ្លាំងណាស់៕