ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
កូនដែលកើតក្នុងឆ្នាំកុរ ពេលដែលកើតមកនឹងនាំមាសប្រាក់ជូនប៉ាម៉ាក់ច្រើនណាស់។ ជាពិសេស ក៏មានទេវតាទ្រព្យចូលមកជួយមាតាបិតារបស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារនឹងរស់នៅប្រកបដោយសុភមង្គលខ្លាំង។ ដូចនេះ ក្រោយពេលដែលមានកូននេះរួច អ្នកនឹងមិនជំពាក់បំណុលនរណាទេ។
ឆ្នាំវក
កូនដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលឆ្លាតតាំងពីតូច។ ជាពិសេស ក្រោយពេលដែលកើតចេញមកគឺនាំលាភសំណាងធំជូនប៉ាម៉ាក់ខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលដែលមានកូនដែលកើតក្នុងឆ្នាំនេះ គឺគ្រួសារមិនសូវកើតមានជម្លោះនោះទេ។ ដូចនេះ នឹងអាចរស់នៅប្រកបដោយសុភមង្គលខ្លាំងតែម្តង។
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំរោង កើតមកគឺអាចនាំទ្រព្យធំជូនមាតាបិតាតែម្តង។ ជាពិសេស ក៏អាចជួយសម្រេចបំណងប្រាថ្នារបស់ប៉ាម៉ាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការងារ និងមុខរបររបស់ឪពុកម្តាយគេនឹងអាចរីកចម្រើនខ្លាំង។ ដូចនេះ ចំណូលនឹងកើនឡើងខ្លាំងមិនគួរឲ្យជឿនោះឡើយ។
ឆ្នាំថោះ
កូនដែលកើតក្នុងឆ្នាំថោះ មានចិត្តដែលល្អ និងជួយអ្នកដទៃជានិច្ច។ ជាពិសេស ក៏អាចទទួលបានការថែរក្សាខ្លាំងពីទេវតាទ្រព្យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចជួយរកប្រាក់ជូនមាតាបិតាជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចរាប់បានប្រាក់ដែលរាប់យ៉ាងណាក៏មិនចេះអស់នោះដែរ៕