ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត នឹងមានលាភល្អតាមជាប់ខ្លួនជានិច្ច ថែមទាំងមានអ្នកតាមជួយផងដែរ។ ជាពិសេស ផលដែលទទួលបានក៏មិនចេះតិចផងដែរ ដោយកើនឡើងជាលំដាប់។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែដល់អាយុ៣៣ និង៤៥ នោះអ្នកនឹងងាយក្លាយជាអ្នកមានណាស់។ ដូចនេះ អ្នកនឹងមានលុយចាយមិនចេះអស់នោះទេ។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ នឹងអាចទទួលបានជំនួយធំពីផ្កាយសំណាង។ ជាពិសេស ក៏អាចជួបនឹងឱកាសធំដែលនឹកស្មានមិនដល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទ្រព្យដែលចូលមករកអ្នកគឺក្រាស់ៗខ្លាំងណាស់។ ដូចនេះ អ្នកនឹងអាចរស់នៅដោយគ្មានក្តីបារម្ភពីប្រាក់ទៀតទេ ព្រោះអ្នកនឹងចាយមិនចេះអស់នោះឡើយ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងអាចទទួលបានទាំងលាភក្នុង និងក្រៅរហូតដល់ចុងឆ្នាំ។ ជាពិសេស ផលដែលអ្នកអាចប្រមូលបាននឹងកើនពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែអ្នកប្រឹងប្រែងតែបន្តិច នឹងអាចបង្កើនចំណូលរបស់ខ្លួនខ្លាំងណាស់។ ដូចនេះ អ្នកនឹងអាចប្តូរបានទាំងផ្ទះ និងឡានបានគ្រប់ពេលតែម្តង។
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ នឹងអាចទទួលបានលាភក្រៅច្រើនណាស់។ ជាពិសេស ក៏អាចបានផលពីការបណ្តាក់ទុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការងារក្រៅរបស់អ្នកក៏កើនចំណូលផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយដែលរាប់យ៉ាងណាក៏រាប់មិនចេះអស់ដែរ ព្រោះច្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕