ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុច៣ដែលអ្នកម្តាយគួរតែប្រកាន់ឲ្យបានខ្ជាប់នៅពេលដែលជិតដល់ថ្ងៃបង្កើតកូន។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែរក្សាចិត្តឲ្យស្ងប់ អារម្មណ៍ឲ្យបានល្អ មិនគួរបង្កើនការភ័យខ្លាចនោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការសម្រាលរបស់អ្នក។ បើអារម្មណ៍អ្នកតែងតែតានតឹង នោះអ្នកនឹងអាចប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលបង្កើតកូន។ ដូចនេះ អ្នកម្តាយគួរតែអានសៀវភៅ ឬស្តាប់ចម្រៀង ដើម្បីបង្វែរអារម្មណ៍ភ័យខ្លាចរបស់អ្នក។
- ក្នុងពេលដែលជិតដល់ថ្ងៃសម្រាល អ្នកម្តាយអាចនឹងឃ្លានច្រើន។ ប៉ុន្តែទោះបីជាឃ្លានយ៉ាងណា ក៏អ្នកគួរតែចែកជាច្រើនពេលដើម្បីពិសារអាហារដែរ មិនគួរញ៉ាំច្រើនក្នុងមួយពេលនោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ និងអ្នក។
- អ្នកម្តាយអាចហាត់ប្រាណខ្លះ ដោយមានអ្នកផ្ទះកំដរ។ អ្នកអាចដើរចំនួនពី២០នាទីដល់៣០នាទីបាន ព្រោះវាអាចជួយឲ្យកូនក្នុងផ្ទៃឆាប់ចេញមកពេលដែលដល់ថ្ងៃសម្រាល៕