ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលដឹងថាកូនទល់លាមកឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កូននឹងមានអាការៈហើមពោះ ឬឈឺពោះជាដើម ហើយក្រោយពេលដែលអាចបត់ជើងបានបន្តិចរួច កូននឹងរាងធូរ ប៉ុន្តែមិនយូរប៉ុន្មាន វានឹងរើឡើងវិញ មិនបាត់ឡើយ។
- កូននឹងមិនសូវបរិភោគបាន ហើយមិនឡើងទម្ងន់ទេ ទោះបីជាឡើងក៏យឺតដែរ ព្រោះអាហារដែលមានក្នុងពោះគេមិនអាចរំលាយ ហើយបត់ជើងចេញមកអស់ឡើយ។
- រន្ធគូទរបស់កូននឹងឡើងក្រហម ដោយសារតែលាមករបស់កូនរឹង ហើយពិបានបត់ជើង ម្យ៉ាងទៀគេនឹងមានអាការៈឈឺរន្ធគូទដូចគ្នា។
- បើគេទល់លាមកក្នុងរយៈពេលយូរ កូននឹងមានអារម្មណ៍ឆាប់ខឹង ឆាប់រករឿង មួលម៉ៅជាដើម ហើយមិនសប្បាយចិត្តឡើយ ដោយសារតែគេពិបាកក្នុងខ្លួន។
- នៅពេលដែលលាមកកូនខ្មៅ ហើយរឹង ហើយកូនប្រឹងជុះចេញមកដោយបែកញើសពេញខ្លួន នោះអ្នកគួរតែប្រយ័ត្ន ព្រោះកូនកំពុងតែមានអាការៈទល់លាមកហើយ ដូចនេះអ្នកត្រូវតែរកអាហារដែលជំនួយដល់អាការៈនេះ បើពុំដូច្នោះទេ កូននឹងមានបញ្ហាសុខភាពជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)