ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីដំបូន្មានមួយចំនួនដែលអ្នកគួរតែស្វែងយល់ពេលដែលចូលដល់ជីវិតអាពាហ៍ពិពាហ៍។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនគួរគិតពីជីវិតអាពាហ៍ពិពាហ៍ស្រស់បំព្រងពេកទេ ព្រោះមុនរៀបការ និងក្រោយរៀបការគឺផ្សេងពីគ្នា។ ក្រោយពេលដែលរៀបការរួច អ្នកនឹងមានរឿងជាច្រើនដែលត្រូវកង្វល់។
  2. អ្នកគួរតែចងចាំថា ទោះបីជាអ្នករៀបការហើយ ឬមានកូនហើយក៏ដោយ ក៏អ្នកគួរតែតែងខ្លួនដែរ ដើម្បីចាប់ស្វាមីឲ្យជាប់។
  3. អ្នកគួរតែចាំថា ក្រោយរៀបការរួច អ្នកត្រូវតែមានចំណូលដែលជារបស់ខ្លួន ទើបអ្នកមានតម្លៃ។
  4. ប្រសិនជាអ្នកមានលទ្ធភាព អ្នកគួរតែរស់នៅតែប្តី និងប្រពន្ធអ្នកបានហើយ។ នៅពេលដែលអ្នករស់នៅជាមួយមនុស្សចាស់ នឹងមានរឿងច្រើនកើតឡើង។
  5. អ្នកមិនគួរមានគំនិតថារៀបការជាមួយនរណា ត្រូវតែធ្វើតាមអ្នកនោះទេ។ មិនថាអ្នករកបានចំណូលតិច ឬច្រើនទេ អ្នកក៏ត្រូវតែមានលុយលើដៃដែលជារបស់ខ្លួនដែរ។
  6. ការរួមភេទពិតជាសំខាន់។ ដូចនេះ អ្នកមិនគួរបដិសេធជាមួយគេរហូតទេ ព្រោះគេអាចទៅរកក្រៅបាន។
  7. មានរឿងខ្លះ បើអ្នកមិនអាចអធ្យាស្រ័យឲ្យ អ្នកគួរតែប្រកាន់ជំហររបស់អ្នក។

អ្នកមិនគួរថ្នមគេពេកទេ ព្រោះអាចធ្វើឲ្យគេខូចបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)