ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយពោះធំគួរតែប្រយ័ត្នក្នុងពេលងូតទឹក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកម្តាយងូតទឹកយូរពេក នឹងធ្វើឲ្យរាងកាយខ្វះអុកស៊ីសែន ដោយធ្វើឲ្យអ្នក និងកូនរងគ្រោះថ្នាក់ទាំង២នាក់។ ជាពិសេស បន្ទប់ទឹករបស់អ្នកគួរតែមានខ្យល់អាកាសចេញចូល មិនគួរបិទជិតខ្លាំងពេកទេ ទើបមានអុកស៊ីសែនគ្រប់គ្រាន់។ ដូចនេះ ក្នុងពេលដែលពរពោះធំ ម៉ាក់ៗមិនគួរងូតទឹកយូរៗនោះឡើយ។
- ថ្វីត្បិតតែការត្រាំជើងអាចធ្វើឲ្យឈាមដើរស្រួល និងធ្វើឲ្យអ្នកម្តាយអាចបន្ធូរអារម្មណ៍បាន ប៉ុន្តែវាក៏អាចធ្វើឲ្យបេះដូងរងសម្ពាធខ្លាំង សម្ពាធឈាមឡើងខ្ពស់ និងប្រព័ន្ធការពាររាងកាយធ្លាក់ចុះផងដែរ។ ជាពិសេស នៅពេលដែលអ្នកម្តាយស្ថិតក្នុងទឹកក្តៅយូរ នឹងធ្វើឲ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់ផងដែរ។ ដូចនេះ អ្នកម្តាយមិនគួរសាងទម្លាប់ត្រាំជើងនឹងទឹកក្តៅនោះទេ។
- ក្នុងបន្ទប់គួរតែក្រាលកម្រាលការពាររអិល ព្រោះក្នុងពេលដែលពោះធំងាយរអិលដួលខ្លាំងណាស់បើមិនប្រយ័ត្នឲ្យបានខ្ពស់។ ដូចនេះ អ្នកគួរតែក្រាលកម្រាលការពាររអិល ទើបអាចធានាបានសុវត្ថិភាពរបស់អ្នកម្តាយ និងកូនក្នុងផ្ទៃបានល្អ៕