ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល មានលាភធំតាមជាប់ខ្លួនតាំងពីកើតមក។ ជាពិសេស ដំណឹងល្អៗក៏តែងតែនាំគ្នាចូលមកក្បែរខ្លួនគេធ្វើឲ្យសប្បាយចិត្តផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាលាភក្នុង ឬក្រៅទេគឺចូលមកទាំងអស់។ ជាហេតុដែលធ្វើឲ្យលុយដែលរាប់បានគឺមិនចេះអស់នោះឡើយ។ ដូចនេះ អ្នកនឹងមិនលំបាកនោះទេ។
ឆ្នាំវក
ឆ្នាំវក នឹងមានទេវតាទ្រព្យតាមថែរក្សាជានិច្ច ដោយតែងតែដឹកទ្រព្យធំជូន។ ជាពិសេស មិនថាប្រកបការងារអ្វីទេ គឺអាចសម្រេចបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឃ្លាំងទ្រព្យនឹងសម្បូរទៅដោយលុយក្រាស់មិនគួរឲ្យជឿនោះទេ។ ដូចនេះ អ្នកនឹងមិនចាំបាច់ពិបាកចិត្តថាគ្មានលុយចាយឡើយ។
ឆ្នាំរោង
ឆ្នាំរោង ជាបុគ្គលដែលតែងតែមានទេវតាតាមជួយថែរក្សាជានិច្ច។ ជាពិសេស លាភក្រៅឲ្យតែចូលមកនឹងចូលមិនចេះឈប់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ជីវភាពរស់នៅនឹងប្រែជាល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ជាហេតុដែលធ្វើឲ្យគេរស់នៅដោយគ្មានទុក្ខកង្វល់អ្វីទៀតទេ ហើយបញ្ហាស្មុគស្មាញក៏រសាត់តាមនឹងដែរ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ មានការតស៊ូ និងប្រឹងប្រែងណាស់ ហើយក៏មានចិត្តអំណត់ផងដែរ។ ជាពិសេស គេមានជំនឿចិត្តខ្លាំង ដោយធ្វើឲ្យទេវតាស្រឡាញ់ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់ដែលគេផលិតបាននឹងមិនចេះតិចនោះទេ។ ជាហេតុដែលធ្វើឲ្យគេពិបាកក្នុងការមិនក្លាយជាអ្នកមានខ្លាំងណាស់។
ឆ្នាំមមី
ឆ្នាំមមី មានទំនាក់ទំនងរឹងមាំណាស់ក្នុងសង្គម។ ជាពិសេស គេជាបុគ្គលដែលមិនប្រកាន់យកតែគំនិតរបស់ខ្លួនទេ ដោយចេះស្តាប់អ្នកដទៃ ហើយយកមកពិចារណា។ ជាហេតុដែលធ្វើឲ្យទេវតាទ្រព្យស្រឡាញ់ពេញចិត្តខ្លាំងណាស់។ ដូចនេះ ទ្រព្យដែលគេអាចទទួលបាននឹងមិនចេះទាបជាងភ្នំនោះឡើយ ដោយកើនឡើងជានិច្ច៕