ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ មានចិត្តល្អ និងមានសេចក្តីស្មោះត្រង់ណាស់។ ជាពិសេស ក៏មានចិត្តដែលទូលាយ មិនចង្អៀតចង្អល់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គេគឺចូលចិត្តជួយអ្នកដទៃជាខ្លាំង។ ជាហេតុដែលធ្វើឲ្យគេកើតមានបញ្ហាម្តងៗ គឺតែងតែមានអ្នកចេញមុខជួយច្រើនរាប់មិនចេះអស់នោះទេ។
ឆ្នាំមមី
ឆ្នាំមមី ថ្វីត្បិតតែមានចិត្តមិនសូវស្អប់ ប៉ុន្តែគេមានចិត្តដែលទូលាយខ្លាំង ដោយមិនចូលចិត្តប្រកាន់ច្រើននោះឡើយ។ ជាពិសេស គេក៏មិនចូលចិត្តកើតមានជម្លោះជាមួយនរណាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមានទំនាក់ទំនងច្រើនណាស់ក្នុងសង្គម។ ជាហេតុដែលធ្វើឲ្យមានមនុស្សជាច្រើនតាមជួយគេជានិច្ច។
ឆ្នាំថោះ
ឆ្នាំថោះ មានចិត្តដែលល្អ និងទូលាយខ្លាំង។ ជាពិសេស គេក៏ចូលចិត្តជួយអ្នកដទៃផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាន់តែចាស់កាន់តែមានទ្រព្យចូលមករក។ ជាហេតុដែលធ្វើឲ្យជីវិតរបស់គេពោរពេញទៅដោយសុភមង្គលខ្លាំងមិនគួរឲ្យជឿនោះទេ។ ដូចនេះ ទោះចាស់យ៉ាងណាក៏មានលុយចាយពេញដៃដែរ។
ឆ្នាំមមែ
ឆ្នាំមមែ តែងតែគិតដល់អ្នកដទៃជានិច្ច ហើយមិនមានល្បិចកល់អ្វីនោះទេ។ ជាពិសេស គេក៏មិនចូលចិត្តប្រកាន់ច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមានចិត្តដែលអំណត់ ដោយអាចអត់ធ្មត់បានគ្រប់រឿង។ ដូចនេះ គេនឹងអាចរកបានប្រាក់យ៉ាងច្រើនដែលនឹកស្មានមិនដល់នោះឡើយ។
ឆ្នាំខាល
ឆ្នាំខាល មិនថាចង់បានអ្វីទេគឺអាចទទួលបានទាំងអស់។ ជាពិសេស បំណងប្រាថ្នាក៏ងាយសម្រេចបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែចាប់ឱកាសជាប់ មិនខ្លាចថាគ្មានលុយចូលនោះឡើយ។ ដូចនេះ ជីវភាពរបស់អ្នកនឹងមិនជួបទុក្ខលំបាកអ្វីខ្លាំងនោះទេ៕