ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
បុរសដែលកើតក្នុងឆ្នាំច ជាប្តីដែលស្រឡាញ់ប្រពន្ធខ្លាំងណាស់។ ជាពិសេស គេមានចិត្តដែលទន់ និងមិនដាច់ចិត្តឲ្យប្រពន្ធរងទុក្ខលំបាកអ្វីទេ។ មិនត្រឹមតែប៉ុណ្ណោះ គេមានចិត្តដែលម៉ត់ចត់ដោយមើលថែទាំប្រពន្ធបានល្អណាស់។ ដូចនេះ ទោះបីជាមានអាយុច្រើនក៏គេនៅតែស្រឡាញ់ភរិយាខ្លួនផងដែរ។
ឆ្នាំមមែ
មនុស្សប្រុសដែលកើតក្នុងឆ្នាំមមែ ពេលដែលចាស់ទៅគឺស្រឡាញ់ប្រពន្ធជាងគេ។ ជាពិសេស គេជាស្វាមីដែលមានទំនួលខុសត្រូវខ្ពស់ណាស់ ដោយមើលថែទាំគ្រួសារបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងធ្វើឲ្យភរិយារបស់ខ្លួនពោរពេញដោយសុភមង្គល។ ដូចនេះ ក្នុងគ្រួសារនឹងមិនកើតមានជម្លោះនោះឡើយ។
ឆ្នាំរោង
បុរសដែលកើតក្នុងឆ្នាំរោង ជាប្តីដែលតែងតែធ្វើល្អចំពោះប្រពន្ធ។ ជាពិសេស គេតែងតែគិតដល់សុខទុក្ខរបស់ប្រពន្ធខ្លួនណាស់ ដោយមិនឈរមើលភរិយាលំបាកទេ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាមានបញ្ហាអ្វីទេគឺចេះពិភាក្សាជាមួយប្រពន្ធជានិច្ច។ ជាហេតុដែលធ្វើឲ្យភរិយារស់នៅដោយភាពកក់ក្តៅតែម្តង។
ឆ្នាំឆ្លូវ
មនុស្សប្រុសដែលកើតក្នុងឆ្នាំឆ្លូវ មានសេចក្តីស្មោះត្រង់ មិនចេះកុហក និងស្តាប់សម្តីប្រពន្ធខ្លាំងណាស់។ ជាពិសេស គេជាប្តីដែលមានចិត្តស្ងប់ និងមានប្រាជ្ញាខ្ពស់ណាស់ ដោយមិនងាយឆេវឆាវឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លុយដែលរកបានគឺឲ្យតែប្រពន្ធចាយតែមួយគត់។ ជាហេតុដែលធ្វើឲ្យភរិយារស់នៅដោយពេញចិត្តតែម្តង។
ឆ្នាំមមី
បុរសដែលកើតក្នុងឆ្នាំមមី ពេលដែលប្រពន្ធជួបនឹងបញ្ហាគេតែងតែជួយដោះស្រាយជានិច្ច។ ជាពិសេស គេមិនព្រោះតែរឿងតូចតាចហើយឈ្លោះគ្នាជាមួយនឹងប្រពន្ធទេ។ មិនត្រឹមតែប៉ុណ្ណោះ គេទាំងពីរក៏រស់នៅជាមួយគ្នាបានចុះសម្រុងល្អផងដែរ។ ដូចនេះ ជីវភាពរស់នៅនឹងពោរពេញដោយសុភមង្គលម៉ង៕