ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
ក្នុង៣ឆ្នាំខាងមុខ ឆ្នាំច នឹងអាចទទួលបានលាភក្រៅច្រើនណាស់។ ជាពិសេស ក៏អាចចំណេញបានប្រាក់ដែលនឹកស្មានមិនដល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកមិនទាន់មានគូនឹងអាចជួបគូស្រកររបស់ខ្លួន។ ជាហេតុដែលធ្វើឲ្យអ្នកមានទាំងលុយចាយ និងពោរពេញទៅដោយសុភមង្គលខ្លាំងណាស់។
ឆ្នាំកុរ
ក្នុងរយៈពេល៣ឆ្នាំខាងមុខ ឆ្នាំច មិនថាបំពេញការងារអ្វី ឬមុខរបរអ្វីទេ ឲ្យតែចូលមកក្នុងដៃ ក្រដាសប្រាក់នឹងយកមិនចេះអស់សោះ។ ជាពិសេស មិនថាអ្នកចាយយ៉ាងណាក៏ដោយក៏នៅតែមានចូលមកបន្តគ្នាដែរ។ ជាហេតុដែលធ្វើឲ្យគណនីសន្សំប្រាក់កើនលេខខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំរកា
ក្នុងពេល៣ឆ្នាំខាងមុខនេះ ឆ្នាំរកា នឹងអាចគេចផុតពីឧបសគ្គទាំងឡាយនៃការរកប្រាក់។ ជាពិសេស វិថីនៃការបង្កើតបានក្រដាសប្រាក់ក្រាស់នឹងមិនចេះបិទនោះទេ។ ជាហេតុដែលធ្វើឲ្យអ្នកមិនថាដើរដល់ណាទេគឺមានទ្រព្យអាចកើបបានជានិច្ច។ ដូចនេះ អ្នកនឹងចាយមិនចេះអស់នោះទេក្នុងពេលខាងមុខនេះ។
ឆ្នាំថោះ
ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ឆ្នាំថោះ នឹងអាចទទួលបានការថែរក្សាពីទេវតាទ្រព្យ ដោយធ្វើឲ្យអ្នកអាចចំណេញបានប្រាក់ធំណាស់។ ជាពិសេស ឲ្យតែអ្នកខំប្រឹងតែបន្តិច នឹងអាចទទួលបានផលដែលនឹកស្មានមិនដល់។ ដូចនេះ អ្នកនឹងអាចប្តូរបានទាំងឡាន និងផ្ទះដោយមិនដឹងខ្លួនតែម្តង។
ឆ្នាំមមែ
ក្នុងពេលត្រឹម៣ឆ្នាំ ឆ្នាំមមែ នឹងអាចបង្កើតបានទ្រព្យមហាសាល។ ជាពិសេស អ្នកក៏អាចទទួលបានឱកាសដែលធំមិនគួរឲ្យជឿផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាលុយធំ ឬតូចទេ គឺចូលមកក្បែរខ្លួនអ្នកជានិច្ច។ ដូចនេះ អ្នកនឹងមានសុទ្ធតែមាសប្រាក់ក្នុងឃ្លាំង ដោយណែនខ្លាំងមិនគួរឲ្យជឿនោះទេ៕