ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់គេងថ្ងៃដែលបុគ្គលដែលមានអាយុ៥០ឆ្នាំឡើងមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ?
- តាមការស្រាវជ្រាវបានបង្ហាញថាការគេងថ្ងៃ និងការចុះខ្សោយនៃសរសៃប្រាសាទខួរក្បាលគឺមានទំនាក់ទំនងគ្នា។ មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ នៅពេលដែលគេងថ្ងៃកាន់តែយូរ នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងអាការៈវង្វេងខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកគេងថ្ងៃ មិនគួរគេងយូរពេកនោះទេ ទើបអាចការពារសុខភាពខួរក្បាលបានល្អ។
- ក្រោយពេលដែលអ្នកបរិភោគឆ្អែតភ្លាម មិនគួរគេងថ្ងៃភ្លាមនោះទេ ព្រោះក្រពះ និងពោះវៀនរបស់អ្នកកំពុងតែរំលាយអាហារ។ ប្រសិនជាអ្នកគេងភ្លាម នឹងធ្វើឲ្យឈាមរត់ទៅផ្គត់ផ្គង់មិនគ្រប់ ដោយធ្វើឲ្យអ្នកក្រោកពីគេងនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងណាស់។
- អ្នកមិនគួរគេងថ្ងៃដោយគេងផ្កាប់លើតុនោះទេ ព្រោះក្រោយពេលដែលក្រោកពីគេង នឹងធ្វើឲ្យអ្នកឈឺចុកចាប់ ថែមទាំងធ្វើឲ្យភ្នែករបស់អ្នកមើលអ្វីមិនច្បាស់ឡើយ។ ដូចនេះ អ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ គួរតែប្រយ័ត្នពីទម្លាប់នៃការគេងថ្ងៃ ទើបមិនធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់៕